អភិធម្មបិដក អដ្ឋមកកថា
ទិដ្ឋិបរិយុដ្ឋានៈ ( ការស្ទាក់ដំណើរ គឺទិដ្ឋិ ) គឺបុគ្គលទី ៨ លះបង់ហើយឬ ។ អើ ។ បុគ្គលទី ៨ ជាសោតាបន្ន ដល់សោតាបត្តិផង បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិចិកិច្ឆាបរិយុដ្ឋាន បុគ្គលទី ៨ លះបង់ហើយឬ ។ អើ ។ បុគ្គលទី ៨ ជាសោតាបន្ន ដល់នូវសោតាបត្តិផល ។ បេ ។ ពាល់ត្រូវដោយ នាមកាយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទិដ្ឋិបរិយុដ្ឋានៈ បុគ្គលទី ៨ លះបង់ហើយឬ ។ អើ ។ ទិដ្ឋានុស័យ បុគ្គលទី ៨ លះបង់ហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទិដ្ឋិបរិយុដ្ឋានៈ បុគ្គលទី ៨ លះបង់ហើយឬ ។ អើ ។ វិចិកិច្ឆានុស័យ បុគ្គល ទី ៨ លះបង់ហើយ ។ បេ ។ សីលព្វតបរាមាសៈ លោកលះបង់ហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។ វិចិកិច្ឆាបរិយុដ្ឋាន បុគ្គលទី ៨ លះបង់ហើយឬ ។ អើ ។ វិចិកិច្ឆានុស័យ បុគ្គលទី ៨ លះបង់ហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ វិចិកិច្ឆាបរិយុដ្ឋាន បុគ្គលទី ៨ លះបង់ហើយឬ ។ អើ ។ ទិដ្ឋានុស័យ បុគ្គលទី ៨ លះបង់ហើយឬ ។ បេ ។ សីលព្វតបរាមាសៈ លោក លះបង់ហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទិដ្ឋានុស័យ បុគ្គលទី ៨ មិនបានលះបង់ទេឬ ។ អើ ។ ទិដ្ឋិបរិយុដ្ឋានៈ បុគ្គលទី ៨ មិនបានលះបង់ទេឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ទិដ្ឋានុស័យ បុគ្គលទី ៨ មិនបានលះបង់ទេឬ ។ អើ ។ វិចិកិច្ឆាបរិយុដ្ឋាន បុគ្គលទី ៨ មិនបានលះបង់ទេឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។