អដ្ឋកថាអដ្ឋមកកថា
ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គលទី ៨ គឺព្រះអរិយបុគ្គល ដែលតាំងនៅក្នុងសោតាបត្តិមគ្គដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិនៃនិកាយអន្ធកៈ និងនិកាយសមិតិយៈទាំងឡាយ ក្នុងខណៈនេះថា បុគ្គលតាំងនៅក្នុងសោតាបត្តិមគ្គ ដែលជាបុគ្គលទី ៨ លះបរិយុដ្ឋានក្កិលេសទាំង ២ គឺទិដ្ឋិ និងវិចិកិច្ឆា បានហើយ ព្រោះមិនមានកិលេសទាំងឡាយកើតឡើង ក្នុងខណៈនៃអនុលោម គោត្រភូ និងមគ្គ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនពួកណាមួយ នៃជនទាំងនោះ ។ ពាក្យឆ្លើយទទួលរបស់បរវាទី សំដៅយកការមិន កើតឡើងនៃទិដ្ឋិ ចាប់អំពីខណៈនៃមគ្គ ។ ព្រោះធម្មតា ទិដ្ឋិនេះ ព្រះសោតាបន្ន ជាបុគ្គលលះហើយ មិនមែនបុគ្គលដែលតាំងនៅក្នុងមគ្គ ព្រោះហេតុនោះ ទើបសកវាទីសួរថា អដ្ឋមកោ បុគ្គលោ សោតាបន្នោ ដូច្នេះជាដើម ។ ក្នុងបញ្ញាពោលអំពីវិចិកិច្ឆា ក៏ន័យនេះឯង ។ ក្នុងបញ្ញាពោលអំពីអនុស័យ លទ្ធិរបស់ជនទាំងនោះថា អនុស័យដទៃក្រៅអំពីបរិយុដ្ឋានក្កិលេស ព្រោះហេតុនោះ ទើបឆ្លើយបដិសេធ ថា ន ហេវំ ដូច្នេះ ។ ក្នុងបញ្ញាពោលអំពីសីលព្វបរាមាសៈ បរវាទីមិនឃើញវោហារថា គ្រឿង ចោមរោម គឺសីលព្វបរាមាសៈ ព្រោះហេតុនោះ ទើបឆ្លើយបដិសេធ ។ លទ្ធិ របស់បរវាទីថា បុគ្គលទី ៨ លះបរិយុដ្ឋានបានហើយបុណ្ណោះ ។ ក្នុងបញ្ញាថា មគ្គោ ភាវិតោ សេចក្តីថា ក្នុងខណៈនោះ បុគ្គលទី ៨ កំពុងចម្រើនមគ្គ មិនមែនចម្រើនស្រេចហើយ ព្រោះហេតុ នោះ ទើបលោកឆ្លើយបដិសេធ ។ ក្នុងពាក្យសួរថា អមគ្គេន ជាដើម បរវាទីឆ្លើយបដិសេធ សំដៅយកភាពដែលកិលេសទាំងនោះ ត្រូវលះបានហើយដោយមគ្គទី ១ នោះឯង ព្រោះថា លទ្ធិរបស់លោកថា បើបុគ្គលគប្បីលះកិលេសដោយធម៌ ដែលមិនមែនជាមគ្គបានសោត បុគ្គលសូម្បីជាគោត្រភូបុគ្គលជាដើម ក៏គ