អដ្ឋកថាអដ្ឋមកស្សឥ្រន្ទិយកថា

ក្បាលទី 71 · ទំព័រ 525

ឥឡូវនេះ នឹងពណ៌នាអំពីឥន្ទ្រិយរបស់បុគ្គលទី ៨ តទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិនៃនិកាយអន្ធកៈ ក្នុងខណៈនេះថា បុគ្គលទី ៨ រមែងបាននូវឥន្ទ្រិយទាំងឡាយ ក្នុងខណៈនៃ មគ្គកើត មិនមែនបានមកមុន ដូច្នេះ សកវាទីសំដៅដល់ជនទាំងនោះ ទើប សួរថា នត្ថិ សទ្ធ្រិន្ទិយំ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បរវាទី ត្រូវសួរថា នត្ថិ សទ្ធា កំណត់យកភាពដែលសទ្ធាផ្សេងអំពីសទ្ធ្រិន្ទិយ ទើប ឆ្លើយបដិសេធ ក្នុងបញ្ញាដ៏សេសទាំងឡាយ ក៏ន័យនេះឯង ។ សកវាទីផ្តើមពាក្យជាដើមថា អត្ថិ សទ្ធា អត្ថិ សទ្ធ្រិន្ទិយំ ដូច្នេះ ដើម្បីសម្តែងថា ដូចជាចិត្តរបស់បុគ្គលណាមាន សូម្បីមនិន្ទ្រិយ របស់បុគ្គលនោះក៏មាន យ៉ាងណា សទ្ធាជាដើម របស់បុគ្គលណាមាន ឥន្ទ្រិយទាំងឡាយ មានសទ្ធ្រិន្ទិយជាដើម របស់បុគ្គលនោះក៏មាន ក៏់យ៉ាង នោះ ។ ពាក្យទាំងអស់ ព្រមទាំងការអះអាងដោយព្រះសូត្រ មានអត្ថងាយ យល់ហើយ ដូច្នេះ ។ អដ្ឋកថាអដ្ឋមកស្ស ។