អភិធម្មបិដក ទិព្វចក្ខុកថា

ក្បាលទី 71 · ទំព័រ 526

មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ ។ អើ ។ មំសចក្ខុ គឺទិព្វចក្ខុ ឯទិព្វចក្ខុ គឺមំសចក្ខុឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ ។ អើ ។ មំសចក្ខុដូចម្តេច ទិព្វចក្ខុក៏ដូច្នោះ ទិព្វចក្ខុដូចម្តេច មំសចក្ខុក៏ដូច្នោះឬ ។ អ្នក មិនគួពោលយ៉ាងនេះទេ ។ បេ ។ មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ ។ អើ ។ មំសចក្ខុនោះឯង គឺទិព្វចក្ខុនោះ ទិព្វចក្ខុនោះ គឺមំសចក្ខុនោះឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ ។ អើ ។ មំសចក្ខុ មានវិស័យ មានអានុភាព មានគោចរដូចម្តេច ទិព្វចក្ខុក៏មានវិស័យ មានអានុភាព មានគោចរ ដូច្នោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ ។ អើ ។ ( មំសចក្ខុ ) ជាឧបាទិន្ន ទៅជា ( ទិព្វចក្ខុ ) អនុបាទិន្នឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ឧបាទិន្ន ទៅជាអនុបាទិន្ន ឬ ។ អើ ។ កាមាវចរ ទៅជា រូបាវចរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាមាវចរ ទៅជារូបាវចរឬ ។ អើ ។ រូបាវចរទៅជាអរូបាវចរ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូបាវចរ ទៅជាអរូបាវចរឬ ។ អើ ។ បរិយាបន្ន ទៅជា អបរិយាបន្នឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មំសចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វចក្ខុឬ ។ អើ ។ ទិព្វចក្ខុ ដែលធម៌ទំនុកបម្រុងហើយ ជាមំសចក្ខុឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។