អភិធម្មបិដក ទិព្វសោតកថា

ក្បាលទី 71 · ទំព័រ 532

មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ ។ អើ ។ មំសសោត គឺទិព្វសោត ទិព្វសោត គឺមំសសោតឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ ។ អើ ។ មំសសោតដូចម្តេច ទិព្វសោតក៏ដូច្នោះដែរ ទិព្វសោតដូចម្តេច មំសសោតក៏ដូច្នោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ ។ អើ ។ មំសសោតនោះឯង គឺទិព្វសោតនោះ ទិព្វសោតនោះ គឺមំសសោត នោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ ។ អើ ។ មំសសោត មានវិស័យ អានុភាព គោចរដូចម្តេច ទិព្វសោត ក៏មាន វិស័យ អានុភាព គោចរដូច្នោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ ។ អើ ។ មំសសោត ជាឧបាទិន្ន ទៅជា ( ទិព្វសោត ) អនុបាទិន្នឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( មំសសោត ) ជាឧបាទិន្ន ទៅជា ( ទិព្វសោត ) អនុបាទិន្នឬ ។ អើ ។ កាមាវចរ ទៅជារូបាវចរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ កាមាវចរ ទៅជារូបាវចរឬ ។ អើ ។ រូបាវចរ ទៅជា អរូបាវចរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូបាវចរ ទៅជាអរូបាវចរឬ ។ អើ ។ បរិយាបន្ន ទៅជា អបរិយាបន្នឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ ។ អើ ។ ទិព្វសោត ដែលធម៌ទំនុកបម្រុងហើយ ជាមំសសោតឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ មំសសោត ដែលធម៌ទំនុកបម្រុងហើយ ជាទិព្វសោតឬ ។ អើ ។ សោត មានតែមួយប៉ុណ្ណោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។