អដ្ឋកថាទិព្វសោតកថា

ក្បាលទី 71 · ទំព័រ 534

ឥឡូវនេះ នឹងពណ៌នាអំពីទិព្វសោតដូចតទៅក្នុង រឿងនោះ បរវាទី ត្រូវសកវាទីសួរថា ឯកំយេវ សោតំ ក៏ឆ្លើយ បដិសេធ ព្រោះសោត មាន ២ យ៉ាង គឺមំសសោត ១ ទិព្វសោត ១ ត្រូវសួរទៀត ក៏ឆ្លើយទទួល ព្រោះមំសសោតនោះឯង ដែលធម៌ឧបត្ថម្ភ ហើយ ឈ្មោះថា ជាទិព្វសោត ។ ពាក្យដ៏សេស មានន័យដូចពោលហើយ ខាងដើមនោះឯង ។