អភិធម្មបិដក យថាកម្ម្ខបគតញ្ញាណកថា

ក្បាលទី 71 · ទំព័រ 535

យថាកម្មូបគតញ្ញាណ ( ការដឹងពួកសត្វ ដែលអន្ទោលទៅ តាមកម្ម ) គឺទិព្វចក្ខុឬ ។ អើ ។ បុគ្គលធ្វើទុកក្នុងចិត្ត ចំពោះយថាកម្មូបគតៈ ( សត្វដែលអន្ទោលទៅតាមកម្ម ) ឈ្មោះថា ឃើញរូបដោយទិព្វចក្ខុឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលធ្វើទុកក្នុងចិត្ត ចំពោះយថាកម្មូបគតៈ ឈ្មោះថា ឃើញរូបដោយទិព្វចក្ខុឬ ។ អើ ។ ការប្រជុំនៃផស្សៈទាំង ២ នៃចិត្តទាំង ២ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ យថាកម្មូបគតញ្ញាណ គឺទិព្វចក្ខុឬ ។ អើ ។ បុគ្គលធ្វើទុក ក្នុងចិត្តថា អើហ្ន៎ ពួកសត្វដ៏ចម្រើនទាំងអម្បាលនេះ ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្ត ថា ពួកសត្វប្រកបដោយកាយទុច្ចរិត ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្តថា ពួកសត្វ ប្រកបដោយវចីទុច្ចរិត ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្តថា ពួកសត្វប្រកបដោយ មនោទុច្ចរិត ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្តថា ពួកសត្វអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្តថា ពួកសត្វជាមិច្ឆាទិដ្ឋិ ដូច្នេះខ្លះ ធ្វើទុកក្នុង ចិត្តថា ពួកសត្វប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្តថា ពួកស ត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ហើយ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក ដូច្នេះខ្លះ មួយទៀត បុគ្គលធ្វើទុកក្នុងចិត្តថា អើហ្ន៎ ពួកស ត្វដ៏ចម្រើនទាំងអម្បាលនេះ ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្តថា ពួកសត្វប្រកប ដោយកាយសុចរិត ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្តថា ពួកសត្វប្រកបដោយវចីសុចរិត ដូច្នេះខ្លះ ធ្វើទុកក្នុងចិត្តថា ពួកសត្វប្រកបដោយមនោសុចរិត ដូច្នេះ ខ្លះ ធ្វើទុកក្នុងចិត្តថា ពួកសត្វជាអ្នកមិនតិះដៀលព្រះអរិយៈទាំងឡាយ ដូច្នេះ ខ្លះ ធ្វើទុកក្នុងចិត្តថា ពួក