អដ្ឋកថាយថាកម្ម្ខបគតញ្ញាណកថា
ឥឡូវនេះ នឹងពណ៌នាយថាកម្មូបគតញ្ញាណ គឺញាណជា គ្រឿងដឹងភាពដែលសត្វទាំងឡាយប្រព្រឹត្តទៅតាមកម្មដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិថា យថាកម្មូបគតញ្ញាណ នោះឯងជាទិព្វចក្ខុ ព្រោះកាន់យកព្រះសូត្រដោយមិនពិចារណាថា មានចក្ខុ ដូចជាទិព្វដ៏បរិសុទ្ធ ។ បេ ។ រមែងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាម កម្មរបស់ខ្លួន ដោយប្រការដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជន ទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ត្រូវសកវាទីសួរ ទៀតថា យថាកម្មូបគតញ្ច មនសិករោតិ បរវាទីឆ្លើយបដិសេធ ព្រោះ ចិត្ត ១ ដួង មិនមានអារម្មណ៍ ២ យ៉ាង ។ ត្រូវសួរលើកទី ២ បរវាទីត្រឡប់ឆ្លើយទទួល ដោយ អំណាចនៃចិត្តដួងផ្សេងគ្នា ។ សកវាទីមិនឲ្យឱកាស ធ្វើលេសដល់បរវាទីនោះ ទើបសួរទៀតថា ទ្វិន្នំ ផស្សានំ បរវាទីក៏ឆ្លើយបដិសេធ ។ បណ្ឌិតគប្បីជ្រាបអត្ថ ក្នុងការប្រកបសេចក្តីដោយបទថា ឥមេ វត ភោន្តោ សត្តា ជាដើម ដូចដែលប្រកបជាមួយបទថា យថាកម្មូបគតំ នោះឯង ។ បទថា អាយស្មា សារីបុត្តោ យថាកម្មូបគតំ ញាណំ ជានាតិ នេះ អធិប្បាយថា ព្រោះជនពួកខ្លះ មិនដឹងថា ព្រះសារីបុត្តត្ថេរ រមែងមិនប្រើអភិញ្ញាញាណទាំងឡាយ ព្រោះភាពជាអ្នកប្រាថ្នាតិច រមែង សម្គាល់ថា ព្រះថេរៈមិនមានអភិញ្ញាញាណទាំងនោះ ព្រោះហេតុនោះ ទើប សកវាទីសួរបរវាទី ដែលសម្គាល់ថា ព្រះថេរៈមិនបានទិព្វចក្ខុ ដូច្នេះ ។ ដោយហេតុនោះ បរវាទីត្រូវសកវាទីសួរបន្តថា អត្ថាយ ស្មតោ សារិបុត្តស្ស ទិព្វចក្ខុ ទើបឆ្លើយបដិសេធ ។