អភិធម្មបិដក សំវរកថា
ការសង្រួម មានក្នុងពួកទេវតាឬ ។ អើ ។ ការមិនសង្រួម មានក្នុងពួកទេវតាឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការមិនសង្រួម មិនមានក្នុងពួកទេវតាទេឬ ។ អើ ។ ការសង្រួម មិនមានក្នុងពួកទេវតាទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងការសង្រួម ជាសីល ព្រោះការមិនសង្រួម ចុះការសង្រួម មានក្នុងពួកទេវតាឬ ។ អើ ។ ការសង្រួម ជាសីល ព្រោះការមិន សង្រួមណា ការមិនសង្រួមនោះ មានក្នុងពួកទេវតាឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ អ្នកចូរជ្រាបនូវកំហុស ( របស់អ្នក ) ចុះ ប្រសិនបើ ការសង្រួម ជាសីល ព្រោះការមិនសង្រួម ការសង្រួមមានក្នុងពួកទេវតាមែន ម្នាលដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ការសង្រួម ជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មានក្នុងពួកទេវតា ដូច្នេះ បណ្តា ពាក្យទាំង ២ ប្រការនោះ អ្នកពោលពាក្យណាថា គេគួរពោលថា ការសង្រួម ជាសីល ព្រោះការមិនសង្រួម ការសង្រួម មានក្នុងពួកទេវតា មិនគួរពោល ថា ការសង្រួម ជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មាន ក្នុងពួកទេវតា ដូច្នេះ ពាក្យនោះ ជាពាក្យខុសទេ ប្រសិនបើគេមិនគួរពោល ថា ការសង្រួម ជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មាន ក្នុងពួកទេវតា ដូច្នេះ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការសង្រួម ជាសីល ព្រោះការមិនសង្រួម ការសង្រួម មានក្នុងពួកទេវតា ដូច្នេះ បណ្តា ពាក្យទាំងពីរប្រការនោះ អ្នកពោលពាក្យណាថា គេគួរពោលថា ការសង្រួម ជាសីល ព្រោះការមិនសង្រួម ការសង្រួម មានក្នុងពួកទេវតា មិនគួរពោល ថា ការសង្រួម ជាសីល ព្រោះការមិនសង្រួមណា ការមិនសង្រួមនោះ មានក្នុងពួកទេវតា ដូច្នេះ ពាក្យនោះ ជាពាក្យខុសទេ ។