អដ្ឋកថាសំវរកថា

ក្បាលទី 71 · ទំព័រ 544

ឥឡូវនេះ នឹងពណ៌នាអំពីការសង្រួមដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិថា ក្នុងទេវតាទាំងឡាយ ខាងលើ តាំងអំពីជាន់តាវត្តិង្សឡើងទៅ ព្រោះទេវតាទាំងនោះ មិនប្រព្រឹត្តក ន្លងបញ្ចវេរា ព្រោះហេតុនោះ ទើបការសង្រួមមានក្នុងទេវតាទាំងនោះ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ដែលមិនឃើញការប្រព្រឹត្តកន្លងនូវបញ្ចវេរា ។ លំដាប់ នោះ ទើបសកវាទីសួរដល់ការមិនសង្រួម ព្រោះធម្មតាការសង្រួមមាន លុះ ណាតែ ការមិនសង្រួមក្នុងវត្ថុដែលបុគ្គលគប្បីសង្រួមមាន តែបរវាទីឆ្លើយ បដិសេធ ព្រោះក្នុងទេវតាទាំងឡាយ មិនមានបាណាតិបាតជាដើម ។ បទថា អត្ថិ មនុស្សេសុ ជាដើម សកវាទីពោលដើម្បី សម្តែងការប្រព្រឹត្តទៅនៃការមិនសង្រួម ក្នុងកាលការសង្រួមមាន និងការ ប្រព្រឹត្តទៅនៃការសង្រួម ក្នុងកាលការមិនសង្រួមមាន ។ ក្នុងបញ្ញាទាំងឡាយថា បណាតិបតា វេរមណី ជាដើម គប្បីជ្រាបពាក្យឆ្លើយទទួល ដោយអំណាចនៃការមិនប្រព្រឹត្តបាណាតិបាត ជាដើម និងគប្បីជ្រាបពាក្យឆ្លើយបដិសេធ ព្រោះការមិនមានបាណាតិបាត ជាដើម ។ បញ្ញាពោលដោយបដិលោម មានអត្ថងាយយល់ហើយ ។ ក្នុងបញ្ញាចុងបញ្ចប់ថា នត្ថិ ទេវេសុ សំវរោ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់សកវាទី សំដៅយកការមិនមានការធ្វើបាណាតិបាត ជាដើម ហើយសង្រួមចាកការធ្វើបាណាតិបាតជាដើមទៀត ។ បន្ទាប់អំពី នោះ ពាក្យសួរដោយអំណាចលេសន័យជាដើមថា បើការសង្រួមរបស់ ទេវតាទាំងឡាយមិនមាន ទេវតាទាំងឡាយ ក៏ត្រូវជាបុគ្គលផ្តាច់បង់ជីវិត ជាពាក្យរបស់បរវាទី ។