អភិធម្មបិដក អសញ្ញកថា

ក្បាលទី 71 · ទំព័រ 546

សញ្ញាក្នុងពួកអសញ្ញសត្វ ( សត្វមិនមានសញ្ញា ) មាន ដែរឬ ។ អើ ។ ភពរបស់សញ្ញសត្វ ( សត្វមានសញ្ញា ) គតិរបស់សញ្ញសត្វ លំនៅរបស់សញ្ញសត្វ សង្សាររបស់សញ្ញសត្វ កំណើតរបស់សញ្ញសត្វ ការបាន ចំពោះនូវអត្តភាពរបស់សញ្ញសត្វមានដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ក្រែងភពរបស់អសញ្ញសត្វ គតិរបស់អសញ្ញសត្វ លំនៅ របស់អសញ្ញសត្វ សង្សាររបស់អសញ្ញសត្វ កំណើតរបស់អសញ្ញសត្វ ការបាន ចំពោះនូវអត្តភាព របស់អសញ្ញសត្វមានដែរឬ ។ អើ ។ ប្រសិនបើភព របស់អសញ្ញសត្វ គតិរបស់អសញ្ញសត្វ លំនៅរបស់អសញ្ញសត្វ សង្សារ របស់អសញ្ញសត្វ កំណើតរបស់អសញ្ញសត្វ ការបានចំពោះនូវអត្តភាព របស់អសញ្ញសត្វមានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញា ក្នុងពួកអសញ្ញសត្វមានទេ ។ សញ្ញាក្នុងពួកអសញ្ញសត្វមានដែរឬ ។ អើ ។ បញ្ចវោការភព គតិ សត្តាវាស សង្សារ កំណើត ការបានអត្តភាព មានដែរឬ ។ អ្នកមិន គួរពោលយ៉ាងទេ ។ បេ ។ ក្រែងឯកវោការភព គតិ សត្តាវាស សង្សារ កំណើត ការបាន អត្តភាពមានដែរឬ ។ អើ ។ ប្រសិនបើ ឯកវោការភព គតិ សត្តាវាស សង្សារ កំណើត ការបានអត្តភាពមានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរ ពោលថា សញ្ញាក្នុងពួកអសញ្ញសត្វ មានទេ ។ សញ្ញាក្នុងពួកអសញ្ញសត្វ មានដែរឬ ។ អើ ។ បុគ្គលធ្វើកិច្ច គួរធ្វើដោយសញ្ញា ដោយសញ្ញានោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សញ្ញាក្នុងពួកមនុស្សមាន ទាំងសញ្ញភពនោះ សញ្ញគតិ ( គតិរបស់សត្វមានសញ្ញា ) សញ្ញសត្តាវាស សញ្ញសង្សារ សញ្ញយោនិ សញ្ញត្តភាវប្បដិលាភ មានដែរឬ ។ អើ ។ សញ្ញាក្នុងពួកអសញ្ញសត្វ មាន ទាំងសញ្ញភពនោះ សញ្ញគតិ សញ្ញសត្តាវាស សញ្ញសង្សារ សញ្ញយោនិ សញ្ញត្តភាវប្បដិលាភ មានដែរឬ ។