អភិធម្មបិដក នេវសញ្ញានាសញ្ញាយតនកថា
បុគ្គល មិនគួរនិយាយថា សញ្ញាក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេឬ ។ អើ ។ អសញ្ញភព អសញ្ញគតិ អសញ្ញសត្តាវាស អសញ្ញសង្សារ អសញ្ញយោនិ អសញ្ញត្តភាវប្បដិលាភ មានដែរឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងសញ្ញភព សញ្ញគតិ សញ្ញសត្តាវាស សញ្ញសង្សារ សញ្ញយោនិ សញ្ញត្តភាវប្បដិលាភ មានដែរឬ ។ អើ ។ ប្រសិនបើសញ្ញភព សញ្ញគតិ ។ បេ ។ សញ្ញភាវប្បដិលាភ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិន គួរពោលថា បុគ្គល មិនគួរនិយាយថា សញ្ញាក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេ ។ បុគ្គល មិនគួរនិយាយថា សញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេឬ ។ អើ ។ ឯកវោការភព គតិ ។ បេ ។ ការបានអត្តភាព មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងចតុវោការភព គតិ ។ បេ ។ ការបានអត្តភាព មានដែរឬ ។ អើ ។ ប្រសិនបើ ចតុវោការភព គតិ ។ បេ ។ ការបានអត្តភាព មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលមិនគួរនិយាយថា សញ្ញាក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេ ។ បុគ្គលមិនគួរនិយាយថា សញ្ញាក្នុងអសញ្ញសត្វ មានទេ ចុះ ចំណែកខាងអសញ្ញភពនោះ អសញ្ញគតិ អសញ្ញសត្តាវាស អសញ្ញសំសារ អសញ្ញយោនិ អសញ្ញត្តភាវប្បដិលាភ មានដែរឬ ។ អើ ។ បុគ្គលមិនគួរ និយាយថា សញ្ញាក្នុងនេវសញ្ញានាសញ្ញាយតនភព មានទេ ចុះចំណែកខាង អសញ្ញភពនោះ អសញ្ញគតិ អសញ្ញសត្តាវាស អសញ្ញសំសារ អសញ្ញយោនិ អសញ្ញត្តភាវប្បដិលាភ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ មិនគួរនិយាយថា សញ្ញាក្នុងអសញ្ញសត្វ មានទេ ចុះចំណែកខាង ឯកវោការភពនោះ គតិ ។