អដ្ឋកថានេវសញ្ញានាសញ្ញាយតនកថា

ក្បាលទី 71 · ទំព័រ 557

ឥឡូវនេះ នឹងពណ៌នាអំពីនេវសញ្ញានាសញ្ញាយតនៈតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈទាំងឡាយ ក្នុងខណៈនេះថា មិនគប្បីពោលថា សញ្ញាមាននៅក្នុងភព នោះ ព្រោះព្រះបាលីថា អាយតនៈនោះ មានសញ្ញាក៏មិនមែន មិនមាន សញ្ញាក៏មិនមែន ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេស ក្នុងទីនេះ គប្បី ជ្រាបដោយន័យរបស់ព្រះបាលីនោះឯង ។