ចតុត្ថវគ្គ អភិធម្មបិដក គិហិអរហាតិកថា
គ្រហស្ថ បានជាព្រះអរហន្តដែរឬ ។ អើ ។ សញ្ញោជនៈនៃ គ្រហស្ថ របស់ព្រះអរហន្ត មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សញ្ញោជនៈនៃគ្រហស្ថ របស់ព្រះអរហន្ត មិនមានទេឬ ។ អើ ។ បើ សញ្ញោជនៈនៃគ្រហស្ថ របស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ម្រើន អ្នក មិនគួរពោលថា គ្រហស្ថបានជាព្រះអរហន្តទេ ។ គ្រហស្ថ បានជាព្រះអរហន្តដែរឬ ។ អើ ។ ក្រែងសញ្ញោជនៈ នៃគ្រហស្ថ ព្រះអរហន្ត បានលះបង់ហើយ មានឫសគល់ ផ្តាច់ហើយ ធ្វើឲ្យ សល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែង កើតតទៅទៀតឬ ។ អើ ។ បើសញ្ញោជនៈនៃគ្រហស្ថ ព្រះអរហន្ត បាន លះបង់ហើយ មានឫសគល់ផ្តាច់ហើយ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃ ដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា គ្រហស្ថ បានជាព្រះអរហន្តទេ បេ ។ គ្រហស្ថ បានជាព្រះអរហន្តដែរឬ ។ អើ ។ គ្រហស្ថណាមួយ មិនទាន់លះសញ្ញោជនៈនៃគ្រហស្ថ ហើយធ្វើនូវទីបំផុតនៃទុក្ខ ក្នុង បច្ចុប្បន្ន មានដែរឬ ។ មិនមានទេ ។ បើគ្រហស្ថណាមួយ មិនទាន់លះ សញ្ញោជនៈនៃគ្រហស្ថ ហើយធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្ន មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គ្រហស្ថ បានជាព្រះអរហន្តទេ ។ គ្រហស្ថ បានជាព្រះអរហន្តដែរឬ ។ អើ ។ ក្រែងវច្ឆគោត្តបរិព្វាជក បានក្រាបបង្គំំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតម ដ៏ចម្រើន គ្រហស្ថណាមួយ មិនទាន់លះសញ្ញោជនៈរបស់គ្រហស្ថ លុះបែកធ្លាយ រាងកាយ ហើយធ្វើនូវទីបំផុតនៃទុក្ខ មានដែរឬ ( ព្រះមានព្រះភាគទ្រង់ ត្រាស់ថា ) ម្នាលវច្ឆៈ គ្រហស្ថណាមួយ មិនទាន់លះសញ្ញោជនៈរបស់ គ្រហស្ថ លុះបែកធ្លាយរាងកាយ ហើយធ្វើនូវទីបំផុតន