អភិធម្មបិដក ឧបបត្តិកថា
បុគ្គល បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ ។ អើ ។ បុគ្គល បានជាសោតាបន្ន ជាមួយគ្នានឹងការកើតឡើងឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ ។ អើ ។ បុគ្គល បានជាសកទាគាមី ជាមួយគ្នានឹងការកើតឡើងឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បុគ្គល បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ ។ អើ ។ បុគ្គល បានជាអនាគាមី ជាមួយគ្នានឹងការកើតឡើងឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល បានជាសោតាបន្ន មិនមានជាមួយគ្នានឹងការកើតឡើង ទេឬ ។ អើ ។ បើបុគ្គលបានជាសោតាបន្ន មិនមានជាមួយគ្នានឹងការកើតឡើង ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ ។ បុគ្គល បានជាសកទាគាមី មិនមានជាមួយគ្នានឹងការកើតឡើង ទេឬ ។ អើ ។ បើបុគ្គលបានជាសកទាគាមី មិនមានជាមួយគ្នានឹងការកើតឡើង ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ ។ បុគ្គល បានជាអនាគាមី មិនមានជាមួយគ្នានឹងការកើតឡើង បើបុគ្គល បានជាអនាគាមី មិនមានជាមួយគ្នានឹងការកើតឡើង ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងទេ ។ បុគ្គល បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ ។ អើ ។ ព្រះសារីបុត្តត្ថេរ បានជាព្រះអរហន្ត ជាមួយគ្នានឹងការកើតឡើងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះមោគ្គល្លានត្ថេរ ។ បេ ។ ព្រះមហាកស្សបត្ថេរ ។ បេ ។ ព្រះមហាកច្ឆាយនត្ថេរ ។ បេ ។ ព្រះមហាកោដ្ឋិកត្ថេរ ។