អភិធម្មបិដក អនាសវកថា

ក្បាលទី 71 · ទំព័រ 569

ពួកធម៌ទាំងអស់ របស់ព្រះអរហន្ត មិនមានអាសវៈទេឬ ។ អើ ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល សកទាគាមិមគ្គស កទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពល ពោជ្ឈង្គ ( របស់ព្រះអរហន្ត ជាធម៌មិនមានអាសវៈ ) ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកធម៌ទាំងអស់ របស់ព្រះអរហន្ត មិនមានអាសវៈទេឬ ។ អើ ។ ចក្ខុរបស់ព្រះអរហន្ត មិនមានអាសវៈទេឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ចក្ខុរបស់ព្រះអរហន្ត មិនមានអាសវៈទេឬ ។ អើ ។ មគ្គផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល ។ បេ ។ ពោជ្ឈង្គ ( របស់ព្រះអរហន្ត ជាធម៌មិនមានអាសវៈ ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ត្រចៀករបស់ព្រះអរហន្ត ។ បេ ។ ច្រមុះរបស់ព្រះអរហន្ត ។ បេ ។ អណ្តាត របស់ព្រះអរហន្ត ។ បេ ។ កាយរបស់ព្រះអរហន្ត មិនមានអាសវៈទេឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាយរបស់ព្រះអរហន្ត មិនមានអាសវៈទេឬ ។ អើ ។ មគ្គផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល ។ បេ ។ ពោជ្ឈង្គ ( របស់ព្រះអរហន្ត ជាធម៌មិនមានអាសវៈ ) ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាយរបស់ព្រះអរហន្ត មិនមានអាសវៈទេឬ ។ អើ ។ កាយរបស់ព្រះអរហន្ត គួរដល់នូវការផ្គងឡើង និងការសង្កត់សង្កិន គួរដល់ នូវការដាច់ និងការបែកធ្លាយ ជាសាធារណៈដល់ពួកក្អែក ត្មាត ខ្លែងដែរឬ ។ អើ ។ ធម៌មិនមានអាសវៈ គួរដល់នូវការផ្គងឡើង និងការសង្កត់សង្កិន គួរ ដល់នូវការដាច់ និងការបែកធ្លាយ ជាសាធារណៈដល់ពួកក្អែក ត្មាត ខ្លែង ដែរឬ ។