អភិធម្មបិដក សមន្ថាគតកថា

ក្បាលទី 71 · ទំព័រ 576

ព្រះអរហន្ត ប្រកបដោយផល ៤ ឬ ។ អើ ។ ព្រះអរហន្ត ប្រកបដោយផស្សៈ ៤ ដោយវេទនា ៤ ដោយសញ្ញា ៤ ដោយចេតនា ៤ ដោយចិត្ត ៤ ដោយសទ្ធា ៤ ដោយវីរិយៈ ៤ ដោយសតិ ៤ ដោយសមាធិ ៤ ដោយបញ្ញា ៤ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អនាគាមិបុគ្គល ប្រកបដោយផល ៣ ឬ ។ អើ ។ អនាគាមិបុគ្គល ប្រកបដោយផស្សៈ ៣ ។ បេ ។ ដោយបញ្ញា ៣ ឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ សកទាគាមិបុគ្គល ប្រកបដោយផល ២ ឬ ។ អើ ។ សកទាគាមិបុគ្គល ប្រកបដោយផស្សៈ ២ ។ បេ ។ ដោយបញ្ញា ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត ប្រកបដោយសោតាបត្តិផលឬ ។ អើ ។ ព្រះអរហន្ត ជាសោតាបន្នបុគ្គល គឺសត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជីឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្តប្រកបដោយសកទាគាមិផលឬ ។ អើ ។ ព្រះអរហន្ត ជាសកទាមិបុគ្គលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត ប្រកបដោយអនាគាមិផលឬ ។ អើ ។ ព្រះអរហន្ត ជា អនាគាមិបុគ្គល គឺអន្តរាបរិនិព្វាយី ឧបហច្ចបរិនិព្វាយី អសង្ខារបរិនិព្វាយី សសង្ខារបរិនិព្វាយី ឧទ្ធំសោតអកនិដ្ឋគាមីឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ អនាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលឬ ។ អើ ។ អនាគាមិបុគ្គល ជាសោតាបន្នបុគ្គល គឺសត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជី ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អនាគាមិបុគ្គល ប្រកបដោយ សកទាគាមិផលឬ ។ អើ ។ អនាគាមិបុគ្គល ជាសកទាគាមិបុគ្គលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។ សកទាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលឬ ។ អើ ។ សកទាគាមិបុគ្គល ជាសោតាបន្នបុគ្គល គឺសត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជីឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។