អដ្ឋកថាសមន្ថាគតកថា

ក្បាលទី 71 · ទំព័រ 584

ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គលប្រកបដូចតទៅក្នុង រឿងនោះ បុគ្គលប្រកប មាន ២ យ៉ាង គឺបុគ្គលប្រកបក្នុងភាពជា អ្នកព្រមព្រៀងគ្នា ក្នុងខណៈនៃបច្ចុប្បន្ន ១ បុគ្គលប្រកបក្នុងការបាន ចំពោះ ដោយសម្រេចភូមិណាមួយ មានរូបាវចរជាដើម ១ ។ បុគ្គល ប្រកបនោះ មិនទាន់វិនាសចាកគុណវិសេស ដែលខ្លួនសម្រេចហើយ ដរាបណា ក៏ឈ្មោះថា ជាអ្នកបាននូវគុណវិសេសដរាបនោះឯង ។ ជនទាំងឡាយ ណា មានលទ្ធិ ដូចលទ្ធិរបស់និកាយឧត្តរាបថកៈទាំងឡាយ ក្នុងខណៈនេះ ថា វៀរបុគ្គលប្រកប ២ យ៉ាងនេះហើយ ឈ្មោះថា បុគ្គលប្រកបប្រភេទ មួយដទៃមាន ដោយអំណាចនៃបត្តិធម៌ គឺធម៌ដែលសម្រេច ដូច្នេះ ដើម្បីឲ្យ ជនទាំងនោះយល់តាមថា ឈ្មោះថា បត្តិធម៌មាន អ្វីដទៃមិនមាន ទើប សកវាទីសួរថា អរហា ចតូហិ ផលេហិ សមន្នាគតោ ដូច្នេះ ពាក្យឆ្លើយ ទទួល សំដៅយកការសម្រេចផល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទីផ្តើមពាក្យថា អរហា ចតូហិ ផស្សេហិ ជាដើម ដើម្បីចោទ សួរថា បើព្រះអរហន្តប្រកបដោយផលទាំង ៤ ដូចដល់ព្រមដោយនាមក្ខន្ធ ៤ សោត កាលបើភាពយ៉ាងនោះមាន ធម៌ទាំងឡាយពួកណា មានផស្សៈ ជាដើម នីមួយៗ ៤ ក្នុងផលទាំង ៤ ធម៌ទាំងនោះ ក៏រមែងដល់ព្រមដល់ ព្រះអរហន្ត តាមលទ្ធិរបស់អ្នក ។ ពាក្យទាំងពួងនោះ បរវាទីឆ្លើយបដិសេធ ហើយ ព្រោះមិនមានផស្សៈជាដើម នីមួយៗ ៤ ក្នុងខណៈជាមួយគ្នា ។ ក្នុង បញ្ញាពោលអំពីព្រះអនាគាមីក៏មានន័យនេះដូចគ្នា ។ បទថា សោតាបត្តិផលំ វីតិវត្តោ អធិប្បាយថា សកវាទី រមែងសួរថា ព្រះអរហន្តកន្លង ( សោតាបត្តិផល ) ព្រោះការមិនកើតឡើង ទៀត មិនដូចទុតិយជ្ឈានលាភីបុគ្គល ដែលឆ្លងហួសបឋមជ្ឈានទៅហើយ នោះទេ ។ បទថា សោតាបត្តិមគ្គំ ជាដើម ដែលសកវាទីប្រារព្ធហើយក៏ ដើម្បីសម្តែងដល់ការមិនប