អភិធម្មបិដក ឧបេក្ខាសមន្ថាគតកថា

ក្បាលទី 71 · ទំព័រ 586

ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦ ឬ ។ អើ ។ ព្រះអរហន្ត ប្រកបដោយផស្សៈ ៦ ដោយវេទនា ៦ ដោយសញ្ញា ៦ ។ បេ ។ ដោយ បញ្ញា ៦ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦ ឬ ។ អើ ។ ព្រះអរហន្ត កាលឃើញរូបដោយចក្ខុ រមែងឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ លិទ្ធភ្លក្សរសដោយអណ្តាត ពាល់ត្រូវផ្សព្វដោយកាយ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ។ បេ ។ កាលដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត រមែងឃើញរូប ដោយចក្ខុ ឮសំឡេងដោយត្រចៀក ធុំក្លិនដោយច្រមុះ លិទ្ធភ្លក្សរសដោយ អណ្តាត ពាល់ត្រូវផ្សព្វដោយកាយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦ ឬ ។ អើ ។ ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦ មានចិត្តខ្ជាប់ខ្ជួន ទៀងទាត់ មិនរាយមាយ ចុះឧបេក្ខា ទាំង ៦ តាំងឡើងប្រាកដឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល មិនគួរនិយាយថា ព្រះអរហន្ត ប្រកបដោយឧបេក្ខា ក្រែងព្រះអរហន្ត មានឧបេក្ខា ៦ ឬ ។ អើ ។ បើព្រះអរហន្ត មានឧបេក្ខា ៦ ម្នាលអ្នកដ៏ម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦ ។