អដ្ឋកថាឧបេក្ខាសមន្ថាគតកថា

ក្បាលទី 71 · ទំព័រ 587

ក្នុងបទថា អរហា ឆហិ ឧបេក្ខាហិ បណ្ឌិតគប្បីជ្រាបអត្ថ ដោយន័យនេះ គឺន័យដែលពោលមកហើយ ។ ពិតហើយ ព្រះមានព្រះភាគ រមែងហៅព្រះអរហន្តថា បុគ្គលប្រកបដោយឧបេក្ខាទាំងនោះ ព្រោះឧបេក្ខា ក្នុងទ្វារទាំង ៦ គួរកើតឡើងដល់លោកបាន មិនមែនព្រោះឧបេក្ខាទាំងអស់ កើតឡើងដល់លោកក្នុងខណៈតែមួយ ។