អភិធម្មបិដក ពោធិយា ពុទ្ធោតិកថា

ក្បាលទី 71 · ទំព័រ 588

បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណ ( ចតុម្មគ្គញ្ញាណ និង សព្វញ្ញុតញ្ញាណឬ ) ។ អើ ។ បុគ្គល កាលបើពោធិញ្ញាណរលត់ហើយ ទៅ ប្រាសហើយ ស្ងប់រម្ងាប់ហើយ មិនឈ្មោះថា ព្រះពុទ្ធទេឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណឬ ។ អើ ។ បុគ្គលជា ព្រះពុទ្ធដោយពោធិញ្ញាណជាអតីតឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីតឬ ។ អើ ។ ព្រះពុទ្ធធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ព្រះពុទ្ធ ធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះ ព្រះពុទ្ធកំណត់ដឹងនូវទុក្ខសច្ច លះបង់នូវសមុទយសច្ច ធ្វើឲ្យ ជាក់ច្បាស់នូវនិរោធសច្ច ចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណឬ ។ អើ ។ បុគ្គលជា ព្រះពុទ្ធដោយពោធិញ្ញាណជាអនាគតឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគតឬ ។ អើ ។ ព្រះពុទ្ធធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ព្រះពុទ្ធធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ ។ អើ ។ ព្រះពុទ្ធកំណត់ដឹងនូវទុក្ខសច្ច ។ បេ ។ ចម្រើននូវមគ្គសច្ច ដោយ ពោធិញ្ញាណនោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន ធ្វើនូវ ពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះឬ ។ អើ ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីត ធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។