អភិធម្មបិដក លក្ខណកថា

ក្បាលទី 71 · ទំព័រ 596

ពោធិសត្វ ប្រកបដោយលក្ខណៈឬ ។ អើ ។ បទេសពោធិសត្វ ប្រកបដោយបទេសលក្ខណៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពោធិសត្វ ប្រកបដោយលក្ខណៈឬ ។ អើ ។ តិភាគពោធិសត្វ ប្រកបដោយតិភាគលក្ខណៈឬ ។ អ្នកមិនពោលយ៉ាងនេះទេ ។ បេ ។ ពោធិសត្វ ប្រកបដោយលក្ខណៈឬ ។ អើ ។ ឧបឌ្ឍពោធិសត្វ ប្រកបដោយឧបឌ្ឍលក្ខណៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ។ បេ ។ ពោធិសត្វ ប្រកបដោយលក្ខណៈឬ ។ អើ ។ ចក្កវត្តិសត្វ ប្រកបដោយលក្ខណៈ ចុះចក្កវត្តិសត្វ ហៅថា ពោធិសត្វឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ចក្កវត្តិសត្វ ប្រកបដោយលក្ខណៈ ចុះចក្កវត្តិសត្វ ហៅថា ពោធិសត្វឬ ។ អើ ។ បុព្វយោគ បុព្វចរិយា ការពោលធម៌ ការសម្តែងធម៌ របស់ពោធិសត្វ យ៉ាងណា បុព្វយោគ បុព្វចរិយា ការពោលធម៌ ការសម្តែង ធម៌របស់ចក្កវត្តិសត្វ ក៏យ៉ាងនោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។ កាលពោធិសត្វប្រសូត ពួកទេវតាទទួលមុន ពួកមនុស្ស ទទួលក្រោយ យ៉ាងណា កាលចក្កវត្តិសត្វប្រសូត ពួកទេវតាទទួលមុន ពួកមនុស្សទទួលក្រោយ ក៏យ៉ាងនោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ កាលពោធិសត្វប្រសូត ទេវបុត្តទាំង ៤ ទទួលហើយ តម្កល់ ទុកក្នុងទីចំពោះមុខនៃព្រះមាតាថា បពិត្រនាងទេវី ព្រះនាងចូរត្រេកអរថា បុត្ត របស់នាង មានស័ក្តិធំ កើតហើយ យ៉ាងណា កាលចក្កវត្តិសត្វប្រសូត ទេវបុត្តទាំង ៤ ទទួលហើយ តម្កល់ទុកក្នុងទីចំពោះមុខនៃព្រះមាតាថា បពិត្រ នាងទេវី ព្រះនាងចូរត្រេកអរថា បុត្តរបស់ព្រះនាងមានស័ក្តិធំ កើតហើយក៏ យ៉ាងនោះដែរឬ ។