អដ្ឋកថាលក្ខណកថា
ឥឡូវនេះ នឹងពណ៌នាអំពីលក្ខណៈដូចតទៅក្នុង បញ្ញានោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយ ក្នុងខណៈនេះថា ព្រះពោធិសត្វបុណ្ណោះ ដល់ព្រម ហើយដោយលក្ខណៈ ព្រោះកាន់យកដោយមិនពិចារណានូវព្រះសូត្រ ( ក្នុង ទីឃនិកាយ សីលក្ខន្ធវគ្គ ) នេះថា កាលបើមហាបុរស ប្រកបដោយ មហាបុរិសលក្ខណៈណាហើយ គង់មានគតិជាពីរយ៉ាង ដូច្នេះ ។ ពាក្យសួរ របស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី ។ ក្នុងបញ្ញាទាំងឡាយថា ចក្កវត្តិសត្តោ សេចក្តីថា ព្រោះ សត្វដែលជាចក្រពត្តិ ជាព្រះពោធិសត្វក៏មាន មិនមែនព្រះពោធិសត្វក៏មាន ព្រោះហេតុនោះ បរវាទីសំដៅយកបុគ្គលមិនមែនព្រះពោធិសត្វ ទើបឆ្លើយ បដិសេធ ។ សំដៅយកបុគ្គលជាព្រះពោធិសត្វ ទើបឆ្លើយទទួល ។ ព្រះសូត្រថា ទ្វត្តឹសិមានិ បរវាទីពោលហើយ សំដៅយក ព្រះពោធិសត្វប៉ុណ្ណោះ ព្រោះថា ក្នុងភពចុងក្រោយ ព្រះពោធិសត្វនោះ រមែងបានជាព្រះពុទ្ធ ។ ក្នុងជនទាំងឡាយក្រៅអំពីនេះ ជាស្តេចចក្រពត្តិ ( តែ មិនជាព្រះពុទ្ធ ) ព្រោះហេតុនោះ ព្រះសូត្រដែលបរវាទីនាំមកអាងហើយ ដូចគ្នានឹងមិននាំមកនោះឯង ដូច្នេះ ។