អភិធម្មបិដក អបរាបិ សមន្ថាគតកថា
បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយ ផល ៣ ឬ ។ អើ ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយផស្សៈ ៤ ដោយវេទនា ៤ ដោយសញ្ញា ដោយចេតនា ៤ ដោយចិត្ត ៤ ដោយសទ្ធា ៤ ដោយវីរិយៈ ៤ ដោយសតិ ៤ ដោយសមាធិ ៤ ដោយបញ្ញា ៤ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយផល ២ ឬ ។ អើ ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ អនាគមិផល ប្រកបដោយផស្សៈ ៣ ដោយវេទនា ៣ ។ បេ ។ ដោយបញ្ញា ៣ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយសោតាបត្តិផលឬ ។ អើ ។ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ប្រកបដោយផស្សៈ ២ ដោយវេទនា ២ ។ បេ ។ ដោយ បញ្ញា ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយ សោតាបត្តិផលឬ ។ អើ ។ បុគ្គលជាសោតាបន្ន គឺសត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជី ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយ សកទាគាមិផលឬ ។ អើ ។ សកទាគាមិបុគ្គល ប្រតិបត្តិ ដើម្បីធ្វើឲ្យ ជាក់ច្បាស់នូវអរហត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយ អនាគាមិផលឬ ។ អើ ។ បុគ្គលជាអនាគាមី គឺអន្តរាបរិនិព្វាយី ឧបហច្ចបរិនិព្វាយី អសង្ខារបរិនិព្វាយី សសង្ខារបរិនិព្វាយី ឧទ្ធំសោត អកនិដ្ឋគាមី ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរ