អដ្ឋកថាអបរាបិសមន្ថាគតកថា
ក្បាលទី 71 · ទំព័រ 620
[ ៥៤០-៥៧២ ] ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គលប្រកបដទៃទៀត ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិនៃនិកាយអន្ធកៈ ទាំងឡាយ ក្នុងខណៈនេះថា បុគ្គលដែលតាំងនៅក្នុងមគ្គទី ៤ ជាបុគ្គល ប្រកបដោយផល ៣ ដោយអំណាចនៃធម៌ដែលសម្រេច ដូច្នេះ ពាក្យសួរ របស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ បណ្ឌិតគប្បីជ្រាបដោយន័យដែលពោល ហើយ ក្នុងរឿងពោលអំពីបុគ្គលប្រកបដោយផល ៤ ខាងដើមនោះឯង ។