អភិធម្មបិដក សព្វសញ្ញេាជនប្បហានកថា

ក្បាលទី 71 · ទំព័រ 621

ការលះបង់នូវសញ្ញោជនៈទាំងអស់ ឈ្មោះថា អរហត្តឬ ។ អើ ។ សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គ ព្រះអរហន្ត ) លះនូវបង់នូវសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ដោយអរហត្តមគ្គឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត លះបង់សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ដោយអរហត្តមគ្គឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ ថា ការលះបង់នូវសញ្ញោជនៈទាំង ៣ ឈ្មោះថា សោតាបត្តិផលឬ ។ អើ ។ បើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ការលះបង់នូវសញ្ញោជនៈទាំង ៣ ឈ្មោះ ថា សោតាបត្តិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈ ទាំងអស់ ព្រះអរហន្ត លះបង់ដោយអរហត្តមគ្គទេ ។ សញ្ញោជនៈទាំងអស់ ព្រះអរហន្ត លះបង់ដោយព្រះអរហត្តមគ្គឬ ។ អើ ។ ព្រះអរហន្ត លះបង់ នូវកាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអរហត្តមគ្គឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត លះបង់នូវកាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏ គ្រោតគ្រាត ដោយអរហត្តមគ្គឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ ត្រាស់ថា ភាវៈស្រាលស្តើងនៃកាមរាគៈ និងព្យាបាទ ឈ្មោះថា សកទាគាមិផលឬ ។ អើ ។ បើព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ភាវៈស្រាលស្តើង នៃកាមរាគៈ និងព្យាបាទ ឈ្មោះថា សកទាគាមិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈទាំងអស់ ព្រះអរហន្ត លះបង់ដោយ អរហត្តមគ្គទេ ។