អដ្ឋកថាសព្វសញ្ញេាជនប្បហានកថា
ក្បាលទី 71 · ទំព័រ 625
ឥឡូវនេះ នឹងពណ៌នាការលះសំយោជនៈទាំងពួងដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិនៃនិកាយអន្ធកៈ ទាំងឡាយ ក្នុងខណៈនេះថា ការលះសំយោជនៈទាំងពួងបាន ដោយឥត សេសសល់ ជាអរហត្តផល ពាក្យសួររបស់សកវាទីសំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួលជាពាក្យរបស់បរវាទី ។ បរវាទី ត្រូវសកវាទី សួរដោយពាក្យថា សព្វេ សញ្ញោជនា ទៀត ក៏ឆ្លើយបដិសេធ សំដៅយក ការលះកិលេសដោយមគ្គទាំង ៣ តាមដែលពោលហើយខាងដើម ។ [ ៥៧៤-៥៨០ ] បរវាទីត្រូវសួរលើកទី ២ ក៏ឆ្លើយទទួល ព្រោះមិន មានកិលេស ដែលមិនទាន់លះបានដោយមគ្គនោះ ។ សូម្បីក្នុងបទថា សក្កាយទិដ្ឋិ ជាដើម បរវាទីសំដៅយកភាពដែលសក្កាយទិដ្ឋិជាដើម លះ បានហើយ ដោយបឋមមគ្គ ទើបឆ្លើយបដិសេធ ។ សំដៅយកការលះកិលេស មិនសេសសល់ដោយមគ្គទី ៤ ទើបឆ្លើយទទួល ។ អត្ថក្នុងទីទាំងពួង ក៏មានន័យនេះឯង ។