បញ្ចមវគ្គ អភិធម្មបិដក វិមុត្តកថា
វិមុត្តិញ្ញាណ ឈ្មោះថា វិមុត្តឬ ។ អើ ។ វិមុត្តិញ្ញាណណាមួយ វិមុត្តិញ្ញាណទាំងអស់នោះ ឈ្មោះថា វិមុត្តឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ វិមុត្តិញ្ញាណ ឈ្មោះថា វិមុត្តឬ ។ អើ ។ បច្ចវេក្ខណញ្ញាណ ឈ្មោះថា វិមុត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិមុត្តិញ្ញាណ ឈ្មោះថា វិមុត្តឬ ។ អើ ។ វិមុត្តិញ្ញាណ របស់បុគ្គលជាគោត្រភូ ឈ្មោះថា វិមុត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឈ្មោះថា វិមុត្តឬ ។ អើ ។ ញាណរបស់សោតាបន្នបុគ្គល ជាញាណរបស់បុគ្គលដែលបានដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យ ជាក់ច្បាស់ នូវសោតាបត្តិផលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិមុត្តិញ្ញាណរបស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ឈ្មោះថា វិមុត្តឬ ។អើ។ ញាណរបស់សកទាគាមិបុគ្គល ជាញាណ របស់បុគ្គលដែលបានដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ នូវ សកទាគាមិផលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិមុត្តិញ្ញាណរបស់ បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ឈ្មោះថា វិមុត្ត ញាណរបស់អនាគាមិបុគ្គល ជាញាណរបស់បុគ្គលដែលបាន ដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ វិមុត្តិញ្ញាណរបស់បុគ្គល ដែលប្រតិបត្តិដើម្បីធ្វើឲ្យ ជាក់ច្បាស់នូវព្រះអរហត្ត ឈ្មោះថា វិមុត្តឬ ។ អើ ។ ញាណរបស់ព្រះអរហន្ត ជាញាណរបស់បុគ្គលដែលបានដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យ ជាក់ច្បាស់នូវព្រះអរហត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។