អភិធម្មបិដក អសេក្ខញ្ញាណកថា

ក្បាលទី 71 · ទំព័រ 631

អសេក្ខញ្ញាណ របស់អសេក្ខបុគ្គលមានដែរឬ ។ អើ ។ សេក្ខបុគ្គល ដឹង ឃើញនូវអសេក្ខធម៌ ( បានដល់នូវអសេក្ខធម៌ ) ដែលខ្លួនឃើញ ដឹង ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្ត នៅឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងសេក្ខបុគ្គល មិនដឹង មិន ឃើញ នូវអសេក្ខធម៌ ( មិនបានដល់នូវអសេក្ខធម៌ ) ដែលខ្លួនមិនឃើញ មិន ដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនបានពាល់ត្រូវ ដោយនាមកាយហើយ សម្រេច សម្រាន្តទេឬ ។ អើ ។ បើសេក្ខបុគ្គល មិនដឹង មិនឃើញនូវអសេក្ខធម៌ ( មិន បានដល់នូវអសេក្ខធម៌ ) ដែលខ្លួនមិនឃើញ មិនដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អសេក្ខញ្ញាណរបស់សេក្ខបុគ្គល មានទេ ។ អសេក្ខញ្ញាណ របស់អសេក្ខបុគ្គល មាន អសេក្ខបុគ្គល ដឹង ឃើញ នូវអសេក្ខធម៌ ( បានដល់នូវអសេក្ខធម៌ ) ដែលខ្លួនឃើញ ដឹង ធ្វើជាក់ច្បាស់ ពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តនៅឬ ។ អើ ។ អសេក្ខញ្ញាណ របស់សេក្ខបុគ្គល មាន សេក្ខបុគ្គល ដឹង ឃើញ នូវអសេក្ខធម៌ ( បានដល់នូវអសេក្ខធម៌ ) ដែលខ្លួនឃើញ ដឹង ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តនៅដែរឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ អសេក្ខញ្ញាណ របស់អសេក្ខបុគ្គល មាន សេក្ខបុគ្គលមិន ដឹង មិនឃើញ នូវអសេក្ខធម៌ ( មិនបានដល់នូវអសេក្ខធម៌ ) ដែលខ្លួនមិន ឃើញ មិនដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តនៅទេឬ ។ អើ ។ អសេក្ខញ្ញាណរបស់អសេក្ខបុគ្គល មាន អសេក្ខបុគ្គល មិនដឹង មិនឃើញនូវអសេក្ខធម៌ ( មិនបានដល់នូវអសេក្ខធម៌ ) ដែលខ្លួនមិនឃើញ មិនដឹង មិនធ្វើឲ្យជាក់ច្បាស់