អភិធម្មបិដក វិបរីតកថា
វិបរីតញ្ញាណ ( ការយល់ផ្ទុយ ) របស់បុគ្គលដែលចូលកាន់ បឋវីកសិណសមាបត្តិមានឬ ។ អើ ។ សេចក្តីប្រកាន់ផ្ទុយថា ទៀង ក្នុង របស់មិនទៀង មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សេចក្តី ប្រកាន់ផ្ទុយថា សុខ ក្នុងរបស់ជាទុក្ខ ។ បេ ។ ថាខ្លួន ក្នុងរបស់មិនមែនជាខ្លួន ។ បេ ។ ថាស្អាត ក្នុងរបស់មិនស្អាត មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានដែរឬ ។ អើ ។ ( ញាណនោះ ) ជាអកុសលឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ក្រែង ( ញាណនោះ ) ជាកុសលឬ ។ អើ ។ បើ ( ញាណនោះ ) ជាកុសល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានទេ ។ សេចក្តីប្រកាន់ផ្ទុយ ថាទៀង ក្នុងរបស់មិនទៀង ( មាន ) ចុះសេចក្តីប្រកាន់ផ្ទុយនោះ ជាអកុសលឬ ។ អើ ។ វិបរីតញ្ញាណ របស់ បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ ( មាន ) ចុះញាណនោះ ជា អកុសលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សេចក្តីប្រកាន់ផ្ទុយ ថា សុខ ក្នុងរបស់ជាទុក្ខ ។ បេ ។ ថាខ្លួន ក្នុងរបស់មិនមែនខ្លួន ។ បេ ។ ថាស្អាត ក្នុងរបស់មិនស្អាត ចុះសេចក្តីប្រកាន់ផ្ទុយនោះ ជាអកុសលឬ ។ អើ ។ វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ ( មាន ) ចុះ ញាណនោះ ជាអកុសលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ ( មាន ) ចុះញាណនោះ ជាកុសលឬ ។ អើ ។ សេចក្តីប្រកាន់ ផ្ទុយ ថាទៀង ក្នុងរបស់មិនទៀង ចុះសេចក្តីប្រកាន់ផ្ទុយនោះ ជាកុសលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់ បឋវីកសិណសមបត្តិ ( មាន ) ចុះញាណនោះ ជាកុ