អភិធម្មបិដក និយាមកថា
ញាណ ក្នុងដំណើរទៅកាន់និយាម គឺមគ្គរបស់បុគ្គលជា អនិយត ( បុថុជ្ជន ) មានដែរឬ ។ អើ ។ ញាណ ក្នុងដំណើរទៅកាន់អនិយាម របស់បុគ្គលជានិយត មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ ក្នុងដំណើរទៅកាន់អនិយាម របស់បុគ្គលជានិយត មិនមានទេឬ ។ អើ ។ ញាណ ក្នុងដំណើរទៅកាន់និយាម របស់បុគ្គលជា អនិយត មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ ក្នុងដំណើរទៅកាន់និយាម របស់បុគ្គលជាអនិយត មានដែរឬ ។ អើ ។ ញាណ ក្នុងដំណើរទៅកាន់និយាម របស់បុគ្គលជា និយត មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ ក្នុងដំណើរទៅកាន់និយាម របស់បុគ្គលជានិយត មិនមានទេឬ ។ អើ ។ ញាណ ក្នុងការទៅកាន់និយាម របស់បុគ្គលជា អនិយត មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ ក្នុងដំណើរទៅកាន់និយាម របស់បុគ្គលជាអនិយត មានដែរឬ ។ អើ ។ ញាណ ក្នុងដំណើរទៅកាន់អនិយាម របស់បុគ្គលជា អនិយត មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ ក្នុងដំណើរទៅកាន់អនិយាម របស់បុគ្គលជាអនិយត មិនមានទេឬ ។ អើ ។ ញាណ ក្នុងដំណើរទៅកាន់និយាម របស់បុគ្គលជា អនិយត មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ ក្នុងដំណើរទៅកាន់និយាម របស់បុគ្គលជាអនិយត មានដែរឬ ។ អើ ។ និយាម ( មគ្គ ) ក្នុងដំណើរទៅកាន់និយាម របស់ បុគ្គលជាអនិយត មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ ក្នុងដំណើរទៅកាន់និយាម របស់បុគ្គលជាអនិយត មានឬ ។ អើ ។ សតិប្បដ្ឋាន ។ បេ ។ សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពល ពោជ្ឈង្គ ក្នុងដំណើរទៅកាន់និយាម របស់បុគ្គលជាអនិយត មានឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។