អដ្ឋកថានិយាមកថា

ក្បាលទី 71 · ទំព័រ 644

ឥឡូវនេះ នឹងពណ៌នាអំពីនិយាមដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយ ក្នុងខណៈនេះថា ព្រោះព្រះមានព្រះភាគ ទ្រង់រមែង ជ្រាបថា បុគ្គលណា នឹងឈមចុះកាន់សម្មតនិយាម ដើម្បីភាពត្រឹមត្រូវ បុគ្គលនោះ គួរត្រាស់ដឹងធម៌នោះ ព្រោះហេតុនោះ ញាណ ដើម្បីការសម្រេច និយាមរបស់អនិយតបុគ្គល ដែលជាបុថុជ្ជននោះឯង រមែងមាន ដូច្នេះ ។ ពាក្យសួរថា អនិយតស្ស ជាដើម សកវាទីសំដៅដល់ជនទាំងនោះ ។ ក្នុងបញ្ញានោះ បទថា និយាមគមនាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ មគ្គថា និយាម អធិប្បាយថា ដើម្បីការសម្រេចមគ្គ ដើម្បីការឈមចុះ កាន់មគ្គ ។ ព្រះមានព្រះភាគ ទ្រង់រមែងជ្រាបថា បុគ្គលនេះ គួរដើម្បីសម្រេច និយាម ព្រោះទ្រង់ឃើញញាណឯណារបស់បុគ្គលនោះ បរវាទីសំដៅដល់ ញាណនោះ ទើបឆ្លើយទទួល ។ លំដាប់នោះ សកវាទីដើម្បីសម្តែងថា វាទៈ របស់បរវាទីនោះ មិនត្រឹមត្រូវ ទើបសួរដល់អត្ថដែលផ្ទុយគ្នាដោយពាក្យថា និយតស្ស ជាដើម ។ បណ្តាបញ្ញាទាំងនោះ ក្នុងបញ្ញាដំបូង បរវាទីឆ្លើយ បដិសេធ ព្រោះគិតថា ឈ្មោះថា ញាណ ដើម្បីការសម្រេចនិយាមដោយ មគ្គរបស់បុគ្គល ដែលពិតប្រាកដ មិនមាន ។ ក្នុងបញ្ញាទី ២ រមែងឆ្លើយ ទទួល ព្រោះការមិនមាន ។ ក្នុងបញ្ញាទី ៣ ព្រោះត្រូវសួរដោយពាក្យថា បុគ្គលមិនពិតប្រាកដ មិនមានញាណដើម្បីទៅកាន់ផ្លូវ ដែលពិតប្រាកដឬ រមែងឆ្លើយបដិសេធ ព្រោះខុសអំពីលទ្ធិ ។ សកវាទីធ្វើបញ្ញាដំបូងនោះឯង ឲ្យជាបញ្ញាទី ៤ ទៀត ហើយធ្វើបញ្ញា ៣ របស់និយតបុគ្គល ដោយអំណាចនៃការសម្រេចនិយាម ជាដើម ។ ក្នុងបញ្ញាទាំងនោះ បញ្ញាទី ១ បរវាទីឆ្លើយបដិសេធ ព្រោះញាណ ដើម្បីសម្រេចនិយាមនោះទៀត នៃនិយតបុគ្គលដោយមគ្គដើម ( សោតាបត្តិមគ្គ )