អភិធម្មបិដក បដិសម្ភិទាកថា
ញាណទាំងអស់ ឈ្មោះថា បដិសម្ភិទាឬ ។ អើ ។ សម្មតិញ្ញាណ ( ការដឹងនូវសម្មតិ ) ឈ្មោះថា បដិសម្ភិទាឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ សម្មតិញ្ញាណ ឈ្មោះថា បដិសម្ភិទាឬ ។ អើ ។ ពួកជនណាមួយ ដឹងនូវសម្មតិ ពួកជនទាំងអស់នោះ ឈ្មោះថា ដល់នូវបដិសម្ភិទាឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណទាំងអស់ ឈ្មោះថា បដិសម្ភិទាឬ ។ អើ ។ ញាណក្នុងការកំណត់ដឹងនូវចិត្ត ( នៃបុគ្គលដទៃ ) ឈ្មោះថា បដិសម្ភិទាឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណក្នុង ការកំណត់ដឹងនូវចិត្ត ( នៃបុគ្គលដទៃ ) ឈ្មោះថា បដិសម្ភិទាឬ ។ អើ ។ ពួកជនណាមួយ ដឹងនូវចិត្តនៃបុគ្គលដទៃ ពួកជនទាំងអស់នោះ ឈ្មោះថា ដល់នូវបដិសម្ភិទាឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណទាំងអស់ ឈ្មោះថា បដិសម្ភិទាឬ ។ អើ ។ បញ្ញា ទាំងអស់ ឈ្មោះថា បដិសម្ភិទាឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បញ្ញាទាំងអស់ ឈ្មោះថា បដិសម្ភិទាឬ ។ អើ ។ បញ្ញារបស់បុគ្គលដែល ចូលកាន់បឋវីកសិណសមាបត្តិ មាន ចុះបញ្ញានោះ ឈ្មោះថា បដិសម្ភិទាឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បញ្ញារបស់បុគ្គលដែលចូលកាន់អាបោកសិណ ។ បេ ។ តេជោកសិណ ។ បេ ។ វាយោកសិណ ។ បេ ។ នីលកសិណ ។ បេ ។ បីតកសិណ ។ បេ ។ លោហិតកសិណ ។ បេ ។ ឱទាតកសិណ ។ បេ ។ អាកាសានញ្ចាយតនៈ ។ បេ ។ វិញ្ញាណញ្ចាយតនៈ ។ បេ ។ អាកិញ្ចញ្ញាយតនៈ ។ បេ ។ នេវសញ្ញានាសញ្ញាយតនៈ ។ បេ ។ កាលឲ្យទាន ។ បេ ។ កាលឲ្យចីវរ ។ បេ ។ កាលឲ្យបិណ្ឌបាត ។ បេ ។ កាលឲ្យសេនាសនៈ ។ បេ ។ កាលឲ្យ គិលានប្បច្ចយភេសជ្ជបរិក្ខារ មាន ចុះបញ្ញានោះ ឈ្មោះថា បដិសម្ភិទាឬ ។