អដ្ឋកថាបដិសម្ភិទាកថា
ឥឡូវនេះ នឹងពណ៌នាអំពីបដិសម្ភិទាដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈទាំងឡាយថា ញាណ គឺការដឹងទាំងពួង ជាបដិសម្ភិទា ព្រោះកាន់ យកព្រះបាលីថា ញាណរបស់ព្រះអរិយៈទាំងឡាយណាមួយ ជាលោកុត្តរ ទាំងអស់ ដូច្នេះ ពាក្យសួររបស់សកវាទីសំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ ក្នុងបញ្ញាពោលដោយសម្មតិញ្ញាណទាំងឡាយ បរវាទីសំដៅយកញាណក្នុងសមាបត្តិដែលជាបឋវីកសិណ ដែលជា សម្មតិ ទើបឆ្លើយបដិសេធ ។ សំដៅយកនិរុត្តិញ្ញាណ ទើបឆ្លើយទទួល ។ ក្នុងបញ្ញាទាំងឡាយថា យេ កេចិ សម្មតឹ បរវាទី សំដៅយកបុថុជ្ជនទាំងឡាយ ទើបឆ្លើយបដិសេធ ។ ក្នុងបញ្ញាពោលអំពីចេតោបរិយាយ បរវាទី សំដៅយកញាណរបស់បុថុជ្ជន ទើបឆ្លើយបដិសេធ សំដៅយកញាណ របស់ព្រះអរិយៈ ទើបឆ្លើយទទួល ។ ក្នុងបញ្ញាទាំងឡាយថា សព្វា បញ្ញា បរវាទីឆ្លើយ សំដៅ យកបញ្ញាក្នុងកសិណសមាបត្តិ ទើបឆ្លើយបដិសេធ សំដៅយកលោកុត្តរ ទើបឆ្លើយទទួល ។ បទថា បឋវីកសិណសមាបត្តឹ ជាដើម សកវាទីពោល ដើម្បីសួរថា បញ្ញាក្នុងទីទាំងឡាយ មានប្រមាណបុណ្ណេះ បញ្ញាទាំងអស់ នោះ ជាបដិសម្ភិទាឬ ។ បទថា តេន ហិ សព្វំ ញាណំ អធិប្បាយថា ព្រោះ លោកុត្តរប្បញ្ញាទាំងអស់ ជាបដិសម្ភិទា ព្រោះហេតុនោះ ទើបបរវាទី ឲ្យពាក្យថា សព្វំ តាំងទុករួមជាមួយសាមញ្ញផល ដូច្នេះ ។