អភិធម្មបិដក សម្មតិញ្ញាណកថា

ក្បាលទី 71 · ទំព័រ 651

បុគ្គល មិនគួរនិយាយថា សម្មតិញ្ញាណ មានសច្ចៈជា អារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេឬ ។ អើ ។ ក្រែងញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មាន ទាំងបឋវីកសិណ ក្នុងសម្មតិសច្ច ក៏មានឬ ។ អើ ។ បើញាណរបស់បុគ្គល ដែលចូលកាន់ បឋវីកសិណសមាបត្តិ មាន ទាំងបឋវីកសិណក្នុងសម្មតិសច្ចក៏មាន ម្នាល អ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សម្មតិញ្ញាណ មានសច្ចៈ ជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ ។ បុគ្គល មិនគួរនិយាយថា សម្មតិញ្ញាណ មានសច្ចៈជា អារម្មណ៍ មិនមែនធម៌ដទៃជាអារម្មណ៍ទេឬ ។ អើ ។ ក្រែងញាណរបស់ បុគ្គលដែលចូលកាន់អាបោកសិណ ។ បេ ។ តេជោកសិណ ។ បេ ។ កាលឲ្យ គិលានប្បច្ច័យភេសជ្ជបរិក្ខារ មាន ឯគិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងសម្មតិសច្ច ក៏មានឬ ។ អើ ។ បើញាណរបស់បុគ្គល កាលឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ មាន ឯគិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងសម្មតិសច្ចក៏មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សម្មតិញ្ញាណ មាន សច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ ។ សម្មតិញ្ញាណ មានសច្ចៈជាអារម្មណ៍ មិនមែនមានធម៌ដទៃ ជាអារម្មណ៍ទេឬ ។ អើ ។ បុគ្គលកំណត់ដឹងនូវទុក្ខ លះនូវសមុទយៈ ធ្វើឲ្យ ជាក់ច្បាស់នូវនិរោធ ចម្រើននូវមគ្គ ដោយញាណនោះឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។