អភិធម្មបិដក ចិត្តារម្មណកថា
ញាណ ក្នុងការកំណត់ដឹងនូវចិត្ត ( នៃបុគ្គលដទៃ ) មាន ចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេឬ ។ អើ ។ ក្រែងបុគ្គល ណាមួយ ដឹងច្បាស់នូវចិត្តដែលប្រកបដោយរាគៈ ថាចិត្តប្រកបដោយរាគៈ ដូច្នេះឬ ។ អើ ។ បើបុគ្គលណាមួយ ដឹងច្បាស់នូវចិត្ត ដែលប្រកបដោយ រាគៈ ថាចិត្តប្រកបដោយរាគៈ ដូច្នេះ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោល ថា ញាណ ក្នុងការកំណត់ដឹងនូវចិត្ត ( នៃបុគ្គលដទៃ ) មានចិត្តជាអារម្មណ៍ មិនមែនមានធម៌ដទៃជាអារម្មណ៍ទេ ។ ក្រែងបុគ្គលណាមួយ ដឹងច្បាស់នូវ ចិត្តដែលប្រាសចាករាគៈ ថាចិត្តប្រាសចាករាគៈ ។ បេ ។ នូវចិត្តដែលប្រកបដោយ ទោសៈ ។ បេ ។ នូវចិត្តដែលប្រាសចាកទោសៈ នូវចិត្តដែលប្រកបដោយ មោហៈ នូវចិត្តដែលប្រាសចាកមោហៈ នូវចិត្តដែលរួញរា នូវចិត្តដែល រាយមាយ នូវចិត្តដែលដល់នូវភាវៈជាធំ ( គឺរូបាវចរ និងអរូបាវចរ ) នូវ ចិត្តដែលមិនដល់នូវភាវៈជាធំ ( គឺកាមាវចរនោះ ) នូវចិត្តដែលមានចិត្តដទៃ ប្រសើរជាង ( គឺកាមាវចរ ) នូវចិត្តដែលមិនមានចិត្តដទៃប្រសើរជាង ( គឺ រូបាវចរ និងអរូបាវចរ ) នូវចិត្តដែលតាំងមាំ នូវចិត្តដែលមិនតាំងមាំ ( គឺ ប្រាសចាកសមាធិទាំង ២ ) នូវចិត្តដែលរួចស្រឡះ ។ បេ ។ នូវចិត្តដែលមិន ទាន់រួចស្រឡះ ថាចិត្តមិនទាន់រួចស្រឡះ ដូច្នេះ មានដែរឬ ។ អើ ។ បើ បុគ្គលណាមួយ ដឹងច្បាស់នូវចិត្តដែលមិនទាន់រួចស្រឡះ ថាចិត្តមិនទាន់រួច ស្រឡះ ដូច្នេះ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ញាណក្នុង ការកំណត់ដឹងនូវចិត្ត ( នៃបុគ្គលដទៃ ) មានចិត្តជាអារម្មណ៍ មិនមែនធម៌ ដទៃជាអារម្មណ៍ទេ ។