អដ្ឋកថាចិត្តារម្មណកថា

ក្បាលទី 71 · ទំព័រ 657

ឥឡូវនេះ នឹងពណ៌នាអំពីញាណ មានចិត្តជាអារម្មណ៍ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈទាំងឡាយ ក្នុងឥឡូវនេះថា ញាណនោះ មានចិត្តជាអារម្មណ៍តែ ម្យ៉ាងបុណ្ណោះ ព្រោះកាន់យកហេតុត្រឹមតែពាក្យថា ញាណក្នុងការកំណត់ ដឹងចិត្តអ្នកដទៃ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីដើម្បីចោទសួរ ថា បុគ្គលណា រមែងដឹងចិត្តរបស់អ្នកដទៃ ដោយអំណាចនៃចិត្ត មានរាគៈ ជាដើម សូម្បីរាគៈជាដើម ក៏រមែងជាអារម្មណ៍របស់បុគ្គលនោះ ព្រោះ ហេតុនោះ អ្នកមិនគប្បីពោលថា ញាណនោះ មានចិត្តជាអារម្មណ៍ត្រឹមតែ ម្យ៉ាង មិនមានធម៌ដទៃជាអារម្មណ៍ ដូច្នេះ ទើបផ្តើមពាក្យថា ននុ អត្ថិ កោចិ ជាដើម ។ បទថា ផស្សារម្មណេ បានដល់ ក្នុងអារម្មណ៍ ពោលគឺ ផស្សៈ ។ ក្នុងបទទាំងឡាយ មានបទថា វេទនារម្មណេ ជាដើម ក៏ន័យ នេះឯង ។ ត្រូវសកវាទីសួរទៀតថា ផស្សារម្មណេ ញាណំ ន វត្តព្វំ បរវាទីឆ្លើយទទួលដោយគិតថា កាលពិចារណានូវផុស្សនលក្ខណៈនៃផស្សៈ រមែងជាអារម្មណ៍របស់ផស្សៈ ដូច្នេះ ។ ត្រូវសកវាទីសួរថា កឹ បនេតំ ផស្សបរិយាយេ ញាណំ បរវាទីឆ្លើយបដិសេធ ព្រោះការមិនមានបទ ព្រះសូត្របែបនោះ ។ ក្នុងវេទនាជាដើម ក៏ន័យនេះឯង ។ ឥឡូវនេះ លទ្ធិរបស់បរវាទីនោះ អាស្រ័យវត្ថុណា ដើម្បីសម្តែងវត្ថុ នោះ ហើយឲ្យលទ្ធិតាំងទុក ទើបពោលពាក្យថា ននុ ចេតោបរិយាយេ ញាណំ ជាដើម តែលទ្ធិនេះ សូម្បីជាលទ្ធិដែលបរវាទីឲ្យតាំងទុក ដោយ ប្រកាន់យកត្រឹមតែពាក្យ រមែងមិនជាការតាំងទុកបានឡើយ ដូច្នេះ ។