អភិធម្មបិដក អនាគតញ្ញាណកថា
ញាណក្នុងអនាគត មានឬ ។ អើ ។ បុគ្គលដឹងអនាគត ដោយមូល ដឹងដោយហេតុ ដឹងដោយនិទាន ដឹងដោយសម្ភវៈ ( ហេតុជា ដែនកើតព្រម ) ដឹងដោយបធវៈ ( ហេតុជាដែនកើតទួទៅ ) ដឹងដោយ សមុដ្ឋាន ដឹងដោយអាហារ ដឹងដោយអារម្មណ៍ ដឹងដោយបច្ច័យ ដឹង ( អនាគត ) ដោយសមុទយៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។ ញាណក្នុងអនាគត មានឬ ។ អើ ។ បុគ្គល ដឹងនូវភាពនៃ ហេតុប្បច្ច័យ ដឹងនូវភាពនៃអារម្មណប្បច្ច័យ ដឹងនូវភាពនៃអធិបតិប្បច្ច័យ ដឹងនូវភាពនៃអនន្តរប្បច្ច័យ ដឹងនូវភាពនៃសមនន្តរប្បច្ច័យ ជាអនាគតឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណក្នុងអនាគត មានឬ ។ អើ ។ ញាណក្នុងសោតាបត្តិមគ្គ របស់បុគ្គលជាគោត្រភូ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណក្នុងសោតាបត្តិផល របស់បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ដើម្បីធ្វើឲ្យ ជាក់ច្បាស់នូវសកទាគាមិផល ។ បេ ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិ- ផល ។ បេ ។ ញាណក្នុងអរហត្ត របស់បុគ្គលអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្ត មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល មិនគួរនិយាយថា ញាណក្នុងអនាគត មានទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អន្តរាយទាំងឡាយ ៣ យ៉ាង គឺអន្តរាយអំពីភ្លើង ១ អន្តរាយអំពីទឹក ១ អន្តរាយអំពី ការបែកបាក់គ្នានៃជន ២ នាក់ ១ នៃក្រុងបាដលិបុត្ត នឹងមាន ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។