អដ្ឋកថាអនាគតញ្ញាណកថា
ឥឡូវនេះ នឹងពណ៌នាញាណក្នុងអនាគតដូចតទៅក្នុង បញ្ញានោះ ខណៈដែលជាអន្តរៈក្តី ជាអនន្តរៈក្តី ឈ្មោះថា អនាគត ។ ក្នុងខណៈទាំង ២ នោះ ញាណឈមចុះកាន់អនាគត ដែលជាអនន្តរៈតែម្យ៉ាង បុណ្ណោះមាន ម្យ៉ាងទៀត ញាណអនាគត ដែលជាអនន្តរៈ មានដោយប្រការណា សូម្បីញាណដែលឈមចុះក្នុងជវ័ន ១ នៃវីថិ ១ ក៏មានដោយប្រការ នោះ ។ ក្នុងបញ្ញានោះ ជនទាំងឡាយណា ដូចនិកាយអន្ធកៈទាំងឡាយ រមែងកាន់យកញាណក្នុងអនាគត ក្នុងវត្ថុទាំងពួង ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ គ្រា នោះ សកវាទីដើម្បីចោទសួរថា ញាណក្នុងអនាគត តាមលទ្ធិរបស់អ្នក ឯណា បុគ្គលរមែងដឹងអនាគត ដែលជាអនន្តរៈបាន ដោយអំណាចនៃមូល ជាដើម ដោយញាណនោះឬ ទើបពោលនឹងបរវាទីនោះថា អនាគតំ មូលតោ ជាដើម ។ បណ្តាបទទាំងនោះ បទទាំងពួងថា មូលតោ ជាដើម នេះ ជាវេវចនៈនៃពាក្យថា ការណ នោះឯង ។ ពិតហើយ ការណៈ ឈ្មោះថា មូល ព្រោះអត្ថថា វត្ថុណា រមែងធ្វើផលឲ្យដល់ខ្លួន វត្ថុនោះ រមែងជាមូល រមែងតាំងមាំ ព្រោះផលនោះ ។ បន្ទាប់អំពីនោះ ឈ្មោះថា ហេតុ ព្រោះអត្ថថា បញ្ជូនផលនោះទៅ គឺធ្វើផលនោះ ឲ្យប្រព្រឹត្តទៅ ។ ឈ្មោះថា និទាន ព្រោះអត្ថថា ប្រគល់ឲ្យនូវផលនោះឯង ហាក់ដូចប្រគល់ ឲ្យ ដោយពាក្យថា សូមលោកទាំងឡាយកាន់យកវត្ថុនេះ ដូច្នេះ ។ ឈ្មោះ ថា សម្ភវ ព្រោះអត្ថថា រមែងឲ្យផលកើតព្រមអំពីហេតុនោះ ។ ឈ្មោះថា បភវ ព្រោះអត្ថថា ជាដែនកើតមុន ។ ឈ្មោះថា សមុដ្ឋាន ព្រោះអត្ថថា ផលនោះ រមែងតាំងឡើងព្រម ព្រោះធម៌ដែលជាហេតុនោះ ម្យ៉ាងទៀត ព្រោះអត្ថថា រមែងញ៉ាំងផលនោះៗ ឲ្យតាំងឡើងព្រម ។