អភិធម្មបិដក បច្ចុប្បន្ថញ្ញាណកថា
ញាណ ក្នុងបច្ចុប្បន្ន មានឬ ។ អើ ។ បុគ្គលដឹងនូវញាណ នោះ ដោយញាណនោះឬ ។ អ្នកមិនគួរពោលយ៉ាងទេ ។ បេ ។ បុគ្គលដឹង នូវញាណនោះ ដោយញាណនោះឬ ។ អើ ។ បុគ្គលដឹងនូវញាណនោះ ដោយញាណនោះ ថាជាញាណឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បុគ្គល ដឹងនូវញាណនោះ ដោយញាណនោះ ថាជាញាណឬ ។ អើ ។ ញាណនោះ ជាអារម្មណ៍របស់ញាណនោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណនោះ ជាអារម្មណ៍របស់ញាណនោះឬ ។ អើ ។ បុគ្គលពាល់ត្រូវនូវ ផស្សៈនោះ ដោយផស្សៈនោះ ទទួលនូវវេទនានោះ ដោយវេទនានោះ សម្គាល់នូវសញ្ញានោះ ដោយសញ្ញានោះ ត្រិះរិះនូវចេតនានោះ ដោយ ចេតនានោះ គិតនូវចិត្តនោះ ដោយចិត្តនោះ ត្រិះរិះនូវវិតក្កនោះ ដោយវិតក្កៈ នោះ ពិចារណានូវវិចារៈនោះ ដោយវិចារៈនោះ រីករាយនូវបីតិនោះ ដោយ បីតិនោះ រពឫកនូវសតិនោះ ដោយសតិនោះ ដឹងច្បាស់នូវបញ្ញានោះ ដោយ បញ្ញានោះ កាត់នូវព្រះខ័ននោះ ដោយព្រះខ័ននោះ ច្រាសនូវប៉ូវថៅនោះ ដោយប៉ូវថៅនោះ ចាំងនូវដឹងនោះ ដោយដឹងនោះ កាប់នូវកាំបិតនោះ ដោយ កាំបិតនោះ ដេរនូវម្ជុលនោះ ដោយម្ជុលនោះ ស្ទាបអង្អែលនូវចុងម្រាមនោះ ដោយចុងម្រាមនោះ ស្ទាបអង្អែលនូវចុងច្រមុះនោះ ដោយចុងច្រមុះនោះ ស្ទាបអង្អែលនូវក្បាលនោះ ដោយក្បាលនោះ លាងនូវលាមកនោះ ដោយ លាមកនោះ លាងនូវមូត្រនោះ ដោយមូត្រនោះ លាងនូវទឹកមាត់នោះ ដោយ ទឹកមាត់នោះ លាងនូវខ្ទុះនោះ ដោយខ្ទុះនោះ លាងនូវឈាមនោះ ដោយ ឈាមនោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា ញាណក្នុងបច្ចុប្បន្ន មានទេឬ ។ អើ ។ កាលបុគ្គលឃើញនូវសង្ខារទាំងពួង ដោយសភាពជារបស់មិនទៀង ក្រែង ឃើញនូវញាណនោះ ដោយសភាពជារបស់មិនទៀងដែរឬ ។ អើ ។ បើ កាលបុគ្គលឃើញនូវសង្ខារទាំងពួង ដោយសភាពជារបស់មិនទៀង ឃើញ នូវញ