អភិធម្មបិដក ផលញ្ញាណកថា
ញាណ ក្នុងផលរបស់សាវ័ក មានឬ ។ អើ ។ សាវ័កបញ្ញត្ត នូវផលជារបស់ខ្លួនឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណក្នុងផល របស់សាវ័ក មានឬ ។ អើ ។ ការកំណត់ដឹងនូវផលដ៏ក្លា និងទន់ ការកំណត់ ដឹងនូវឥន្ទ្រិយដ៏ក្លា និងទន់ ការកំណត់ដឹងនូវបុគ្គលដ៏ក្លា និងទន់របស់សាវ័ក មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណក្នុងផលរបស់សាវ័ក មានឬ ។ អើ ។ ការបញ្ញត្តិនូវខន្ធ ការបញ្ញត្តិនូវអាយតនៈ ការបញ្ញត្តិនូវធាតុ ការបញ្ញត្តិនូវសច្ចៈ ការបញ្ញត្តិនូវឥន្ទ្រិយ ការបញ្ញត្តិនូវបុគ្គល របស់សាវ័ក មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណក្នុងផលរបស់សាវ័ក មានឬ ។ អើ ។ សាវ័ក ជាអ្នកឈ្នះមារ ជាគ្រូ ជាអ្នកត្រាស់ដឹងឯង ដឹង សព្វ ឃើញសព្វ ជាម្ចាស់នៃធម៌ ជាអ្នកមានធម៌ជាទីពឹងដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ញាណក្នុងផលរបស់សាវ័ក មានឬ ។ អើ ។ សាវ័ក ញ៉ាំងមគ្គដែលមិនទាន់កើតឡើង ឲ្យកើតឡើង ញ៉ាំងមគ្គដែលមិន ទាន់កើតព្រម ឲ្យកើតព្រម និយាយចំពោះមគ្គដែលគេមិនទាន់និយាយ ដឹង នូវមគ្គ ជ្រាបច្បាស់នូវមគ្គ ឈ្លាសវៃក្នុងមគ្គ ដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា ញាណ ក្នុងផលរបស់សាវ័ក មាន សាវ័កមិនមានញាណទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រោះហេតុនោះ ញាណក្នុងផលរបស់សាវ័ក មាន ។ ផលញ្ញាណកថា ចប់ បញ្ចមវគ្គ ចប់ ឧទ្ទាននៃបញ្ចមវគ្គនោះ គឺ និយាយអំពីវិមុត្តិញ្ញាណ ឈ្មោះថាវិមុត្ត ១ អសេក្ខញ្ញាណរបស់ សេក្ខបុគ្គល ១ វិបរីតញ្ញាណ ១ ញាណក្នុងដំណើរទៅកាន់ និយាមរបស់បុគ្គលជាអនិយតមាន ១ ញាណទាំងពួង ឈ្មោះថា បដិសម្ភិទា ១ សម្មតិញ្ញាណ ១ ញាណក្នុងការកំណត់ដឹងនូវចិត្ត ( នៃបុគ្គលដទៃ ) ១ ញាណក្នុងអនាគត ១