អដ្ឋកថាផលញ្ញាណកថា
ឥឡូវនេះ នឹងពណ៌នាអំពីផលញ្ញាណដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈទាំងឡាយថា សូម្បីសាវ័កទាំងឡាយ មានញាណក្នុងផល ដែល សត្វនោះៗ គប្បីសម្រេច ដូចព្រះពុទ្ធទាំងឡាយ ដោយភាពស្មើគ្នានេះថា ព្រះពុទ្ធទាំងឡាយក្តី សាវ័កទាំងឡាយក្តី រមែងសម្តែងធម៌ដើម្បីការកើតឡើង នៃអរិយផលរបស់សត្វទាំងឡាយ ដូច្នេះ សកវាទីសំដៅដល់ជនទាំងនោះ ទើបសួរថា សាវកស្ស ជាដើម ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី ។ លំដាប់នោះ សកវាទីដើម្បីចោទសួរបរវាទីនោះថា បើសាវ័កមាន ញាណក្នុងផល ដូចព្រះពុទ្ធសោត ព្រះពុទ្ធទាំងឡាយ ទ្រង់រមែងបញ្ញត្ត គុណសម្បត្តិនៃផលក្នុងសោតាបត្តិផល សូម្បីមានដោយញាណពលរបស់ ព្រះអង្គថា ព្រះសោតាបន្នរូបនេះជាឯកពីជី រូបនេះជាកោលំកោលៈ រូបនេះ ជាសត្តក្ខត្តុបរមៈ យ៉ាងណា សូម្បីសាវ័កតាមលទ្ធិរបស់អ្នក ក៏បញ្ញត្តគុណ សម្បត្តិនៃផលបាន យ៉ាងនោះឬ ដូច្នេះ ទើបពោលថា សាវកោ ផលស្សក តំ បញ្ញបេតិ ។ បរវាទីរមែងឆ្លើយបដិសេធ ។ បទថា អត្ថិ សាវកស្ស ផលបរោបរិយត្តិ ជាដើម សកវាទីពោលដើម្បីសួរដល់បច្ច័យ ព្រោះ ផលញ្ញាណ មាន ។ ពិតហើយ ក្នុងបញ្ញានោះ មានអធិប្បាយថា ផល ទាំងឡាយ ពោល គឺការដែលព្រះពុទ្ធទាំងឡាយ ទ្រង់ដឹងភាពខ្ពស់ និងទាប នៃផលទាំងឡាយ យ៉ាងនេះថា ផលនេះ ជាផលដទៃ ផលនេះ ជាផល ដែលប្រាសទៅហើយ ដូច្នេះ ឈ្មោះថា បរោបរិយត្តិ ។ ការដឹងភាព ក្រៃលែង ភាពទន់ខ្សោយនៃឥន្ទ្រិយ ការដឹងភាពក្រៃលែង ភាពទន់ខ្សោយ នៃបុគ្គល ក៏មានដោយទំនងនោះ ព្រះពុទ្ធទាំងឡាយ រមែងដឹងនូវផលនោះៗ ដោយអំណាចនៃបុគ្គលនោះៗ ឬដោយអំណាចនៃឥន្ទ្រិយនោះៗ ព្រោះភាព ដែលបរោបរិយត្តិញ្ញាណទាំងនោះ មាន ។ បរោបរិយត្តិញ្ញាណទាំងឡាយ នេះ សូម្បីរបស់ស