ឆដ្ឋវគ្គ អភិធម្មបិដក និយាមកថា
និយាម ( អរិយមគ្គ ) ជាអសង្ខតៈឬ ។ អើ ។ ព្រះនិព្វាន ជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និយាម ជាអសង្ខតៈ និព្វាន ជាអសង្ខតៈឬ ។ អើ ។ អសង្ខតៈ មាន ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អសង្ខតៈ ទីពឹង មាន ២ ទីជ្រកកោន មាន ២ ទីការពារ មាន ២ ទីប្រព្រឹត្តទៅក្នុងខាងមុខ មាន ២ ទីមិនច្យុត មាន ២ ទីមិនស្លាប់ មាន ២ និព្វាន មាន ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និព្វាន មាន ២ ភាពខ្ពស់ និងទាប ភាពថោកទាប និងឧត្តម ឧក្រិដ្ឋ និងទន់ទាប ដែនក្តី ការបែកធ្លាយក្តី ការប្រេះឆាក្តី ការវិនាសទៅក្តី នៃនិព្វានទាំង ២ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និយាម ជាអសង្ខតៈឬ ។ អើ ។ បុគ្គលពួកខ្លះ ឈានចុះ កាន់និយាម បានចំពោះនូវនិយាម ញ៉ាំងនិយាមឲ្យកើតឡើង ឲ្យកើតឡើង ព្រម ឲ្យតាំងឡើង ឲ្យតាំងឡើងព្រម ឲ្យលូតឡើង ឲ្យលាស់ឡើង ឲ្យដុះ ឡើង ឲ្យដុះដាលឡើង មានដែរឬ ។ អើ ។ បុគ្គលពួកខ្លះ ឈានចុះកាន់ អសង្ខតៈ បានចំពោះនូវអសង្ខតៈ ញ៉ាំងអសង្ខតៈឲ្យកើតឡើង ឲ្យកើតឡើង ព្រម ឲ្យតាំងឡើង ឲ្យតាំងឡើងព្រម ឲ្យលូតឡើង ឲ្យលាស់ឡើង ឲ្យដុះ ឡើង ឲ្យដុះដាលឡើង មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និយាម ជាអសង្ខតៈឬ ។ អើ ។ មគ្គ ជាអសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មគ្គ ជាសង្ខតៈឬ ។ អើ ។ និយាម ជា សង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សោតាបត្តិនិយាម ជា អសង្ខតៈឬ ។ អើ ។ សោតាបត្តិមគ្គ ជាអសង្ខតៈឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។