អភិធម្មបិដក បដិច្ចសមុប្បាទកថា

ក្បាលទី 71 · ទំព័រ 678

បដិច្ចសមុប្បាទ ជាអសង្ខតៈឬ ។ អើ ។ និព្វាន ជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិន ស្លាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បដិច្ចសមុប្បាទ ជាអសង្ខតៈ និព្វាន ជាអសង្ខតៈដែរឬ ។ អើ ។ អសង្ខតៈ មាន ២ ឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ អសង្ខតៈ មាន ២ ឬ ។ អើ ។ ទីពឹង មាន ២ ទីជ្រកកោន មាន ២ ទីការពារ មាន ២ ទីប្រព្រឹត្តទៅខាងមុខ មាន ២ ទី មិនច្យុត មាន ២ ទីមិនស្លាប់ មាន ២ និព្វាន មាន ២ ឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ និព្វាន មាន ២ ឬ ។ អើ ។ ភាពខ្ពស់ និងទាប ភាពថោបទាប និងឧត្តម ឧក្រិដ្ឋ និងទន់ទាប ដែនក្តី ការបែកធ្លាយក្តី ការ ប្រេះឆាក្តី ការវិនាសទៅក្តី នៃនិព្វានទាំងពីរ មានឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ បដិច្ចសមុប្បាទ ជាអសង្ខតៈឬ ។ អើ ។ អវិជ្ជា ជាសង្ខតៈ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អវិជ្ជា ជាសង្ខតៈឬ ។ អើ ។ បដិច្ចសមុប្បាទ ជាសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បដិច្ចសមុប្បាទ ជាអសង្ខតៈឬ ។ អើ ។ សង្ខារទាំងឡាយ ( កើតមាន ) ព្រោះ អវិជ្ជាជាបច្ច័យ ជាអសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សង្ខារ ទាំងឡាយ ( កើតមាន ) ព្រោះអវិជ្ជាជាបច្ច័យ ជាសង្ខតៈឬ ។ អើ ។ បដិច្ចសមុប្បាទ ជាសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បដិច្ចសមុប្បាទ ជាអសង្ខតៈឬ ។ អើ ។ វិញ្ញាណ ( កើតមាន ) ព្រោះសង្ខារ ជាបច្ច័យ ជាអសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិញ្ញាណ ( កើតមាន ) ព្រោះសង្ខារជាបច្ច័យ ជាសង្ខតៈឬ ។ អើ ។ បដិច្ចសមុប្បាទ ជាសង្ខតៈឬ ។