អដ្ឋកថាបដិច្ចសមុប្បាទកថា

ក្បាលទី 71 · ទំព័រ 682

ឥឡូវនេះ នឹងពណ៌នាអំពីបដិច្ចសមុប្បាទដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈ និងនិកាយមហិសាសកៈទាំងឡាយថា បដិច្ចសមុប្បាទ ជា អសង្ខតៈ ព្រោះព្រះបាលីក្នុងនិទានវគ្គថា ព្រះតថាគតកើតឡើងក្តី ព្រះតថាគត មិនទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ តែងស្ថិតនៅជាធម្មតា ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ បញ្ញាថា អវិជ្ជា អសង្ខតា ជាដើម សកវាទីពោលដើម្បី សម្តែងភាពដែលធម៌ទាំងឡាយ មានអវិជ្ជាជាដើមនោះឯង អាស្រ័យគ្នា កើតឡើង ។ អង្គនីមួយៗ ក្នុងធម៌ទាំងនោះ លោកហៅថា បដិច្ចសមុប្បាទ ដោយអត្ថឯណា អត្ថនោះឯង លោកបានពោលហើយ ក្នុងបដិច្ចសមុប្បាទវិភង្គ ។ បទថា អវិជ្ជាបច្ចយា សង្ខារាតិ យា តត្ថ ធម្មដ្ឋិតតា ជាដើម សកវាទីពោលដើម្បីទម្លាយលទ្ធិ ដោយការសម្តែងអត្ថរបស់ព្រះសូត្រ ដែលជាហេតុ ឲ្យបរវាទីនាំលទ្ធិមកតាំងទុក ។ ក្នុងសេចក្តីនេះ គប្បីជ្រាប អត្ថថា ធាតុណាដែលលោកពោលក្នុងកាលមុនថា ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ តែងស្ថិតនៅជាធម្មតា ដូច្នេះ ធាតុនោះ វៀរចាកអវិជ្ជា ជាដើមមាន ចែកចេញជាចំណែកមួយក៏មិនមែន ហើយពាក្យថា ធម្មដ្ឋិតិ និង ធម្មនិយាមនេះ ជាឈ្មោះនៃបច្ច័យទាំងឡាយ មានអវិជ្ជាជាដើមនោះឯង ។ ពិតហើយ កាលព្រះតថាគតទ្រង់កើតហើយក្តី មិនទាន់បានកើតក្តី សង្ខារ ទាំងឡាយក៏រមែងកើតព្រោះអវិជ្ជាជាបច្ច័យ ទាំងធម៌ទាំងឡាយ មានវិញ្ញាណ ជាដើម រមែងកើតអំពីធម៌ទាំងឡាយ មានសង្ខារជាដើម ព្រោះហេតុនោះ ការតាំងនៅឯណា ព្រោះអត្ថថា ជាហេតុនៃសង្ខារធម៌ទាំងឡាយ ក្នុងបទ នេះថា អវិជ្ជាបច្ចយា សង្ខារា ជាដើម ព្រោះហេតុនោះ ទើបការតាំងនៅ នោះ ឈ្