អភិធម្មបិដក សច្ចកថា
សច្ចៈ ៤ ជាអសង្ខតៈឬ ។ អើ ។ ទីពឹង ៤ ទីជ្រកកោន ៤ ទីការពារ ៤ ទីប្រព្រឹត្តទៅខាងមុខ ៤ ទីមិនច្យុត ៤ ទីមិនស្លាប់ ៤ និព្វាន ៤ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និព្វាន មាន ៤ ឬ ។ អើ ។ ភាពខ្ពស់ និងទាប ភាពថោកទាប និងឧត្តម ឧក្រិដ្ឋ និងទន់ទាប ដែនក្តី ការបែកធ្លាយក្តី ការប្រេះឆាក្តី ការវិនាសទៅក្តី នៃនិព្វានទាំង ៤ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទុក្ខសច្ច ជាអសង្ខតៈឬ ។ អើ ។ ទុក្ខ ជាសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទុក្ខសច្ច ជាអសង្ខតៈឬ ។ អើ ។ ទុក្ខ ប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខទោមនស្ស សេចក្តីចង្ហៀតចង្អល់ចិត្ត ជាអសង្ខតៈឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ សមុទយសច្ច ជាអសង្ខតៈឬ ។ អើ ។ សមុទយៈ ជា អសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សមុទយសច្ច ជា អសង្ខតៈឬ ។ អើ ។ កាមតណ្ហា ភវតណ្ហា វិភវតណ្ហា ជាអសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មគ្គសច្ច ជាអសង្ខតៈឬ ។ អើ ។ មគ្គជា អសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មគ្គសច្ច ជាអសង្ខតៈ សម្មាទិដ្ឋិ ។ បេ ។ សម្មាសមាធិ ជាអសង្ខតៈឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ទុក្ខ ជាសង្ខតៈឬ ។ អើ ។ ទុក្ខសច្ច ជាសង្ខតៈឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទុក្ខ ប្រព្រឹត្តទៅក្នុងកាយ ទុក្ខ ប្រព្រឹត្តទៅក្នុង ចិត្ត សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្ហៀត ចង្អល់ចិត្ត ជាសង្ខតៈឬ ។ អើ ។ ទុក្ខសច្ច ជាសង្ខតៈឬ ។