អដ្ឋកថាសច្ចកថា

ក្បាលទី 71 · ទំព័រ 687

ឥឡូវនេះ នឹងពណ៌នាអំពីសច្ចៈដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈទាំងឡាយថា សច្ចៈទាំង ៤ ជាអសង្ខតៈ ព្រោះអាស្រ័យ ព្រះសូត្រថា ម្នាលភិក្ខុទាំងឡាយសច្ចៈ ៤ យ៉ាងនេះ ពិត មិនឃ្លៀងឃ្លាត មិនជាយ៉ាងដទៃជាដើម ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ គប្បីជ្រាបពាក្យអធិប្បាយ បញ្ញានោះថា បណ្តាទុក្ខ សមុទយៈ និងមគ្គទាំងឡាយ ឈ្មោះថា វត្ថុសច្ចៈ ជាសង្ខតៈ លក្ខណសច្ចៈ ( និព្វាន ) ជាអសង្ខតៈ ឈ្មោះថា វត្ថុសច្ចៈ មិន មានក្នុងនិរោធ និរោធសច្ចនោះ ជាអសង្ខតៈតែម្យ៉ាង ព្រោះហេតុនោះ ទើប បរវាទីឆ្លើយទទួលថា អាមន្តា តែការឆ្លើយទទួលនោះ ត្រឹមតែជាលទ្ធិរបស់ បរវាទីបុណ្ណោះ ។ ពិតហើយ បរវាទីនោះ រមែងកាន់យកថា ទុក្ខ ជាវត្ថុ សច្ចៈ ទាំងសមុទយៈ និងមគ្គក៏យ៉ាងនោះ ។ ឯលក្ខណៈទាំងឡាយណា មានលក្ខណៈនាំចេញចាកទុក្ខដែលជាគ្រឿងបៀតបៀន និងចាកហេតុឲ្យកើតទុក្ខ នៃសច្ចៈទាំងនោះ លក្ខណៈទាំងនោះ ឈ្មោះថា លក្ខណសច្ចៈ ។ ម្យ៉ាងទៀត ឈ្មោះថា សច្ចៈ មានទុក្ខជាដើម ដទៃអំពីលក្ខណៈបៀតបៀនជាដើម មិនមាន ។ បណ្តាពាក្យទាំងឡាយ មានពាក្យថា តាណានិ ជាដើម បណ្ឌិតគប្បីជ្រាបអធិប្បាយ ដោយន័យដែលពោលហើយនោះឯង ។ ក្នុងបញ្ញាថា ទុក្ខសច្ចំ បរវាទីសំដៅយកលក្ខណសច្ចៈ ដោយអំណាចនៃលទ្ធិ ទើបឆ្លើយទទួល ។ ក្នុងបញ្ញាថា ទុក្ខំ បរវាទីសំដៅ យកវត្ថុសច្ចៈ ទើបឆ្លើយបដិសេធ ។ ខាងមុខអំពីនេះ សុទ្ធិកប្បញ្ញាក្តី បញ្ញា ពោលដោយការប្រៀបធៀបក្តី ទាំងអស់ បណ្ឌិតគប្បីជ្រាបដោយទំនងនៃ ព្រះបាលីនោះឯង ។