អភិធម្មបិដក អារុប្បកថា

ក្បាលទី 71 · ទំព័រ 689

អាកាសានញ្ចាយតនៈ ជាអសង្ខតៈឬ ។ អើ ។ និព្វាន ជាទី ពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អាកាសានញ្ចាយតនៈ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ ។ អើ ។ អសង្ខតៈ មាន ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អសង្ខតៈ មាន ២ ឬ ។ អើ ។ ទីពឹង មាន ២ ។ បេ ។ ការវិនាសទៅក្តីឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អាកាសានញ្ចាយតនៈ ជាអសង្ខតៈឬ ។ អើ ។ អាកាសានញ្ចាយតនៈ គឺជា ភព ជាគតិ ជាសត្តាវាស ជាសំសារ ជាកំណើត ជាវិញ្ញាណដ្ឋិតិ ជាការបាន ចំពោះនូវអត្តភាពឬ ។ អើ ។ អសង្ខតៈ គឺជាភព ជាគតិ ជាសត្តាវាស ជាសំសារ ជាកំណើត ជាវិញ្ញាណដ្ឋិតិ ជាការបានចំពោះនូវអត្តភាពឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្មដែលចូលទៅកាន់អាកាសានញ្ចាយតនៈ មានឬ ។ អើ ។ កម្មដែលចូលទៅកាន់អសង្ខតៈ មានឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ពួកសត្វដែលចូលទៅកាន់អាកាសានញ្ចាយតនៈ មានឬ ។ អើ ។ ពួកសត្វដែលចូលទៅកាន់អសង្ខតៈ មានឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ពួកសត្វ រមែងកើត ចាស់ ស្លាប់ ច្យុត កើតឡើង ក្នុង អាកាសានញ្ចាយតនៈឬ ។ អើ ។ ពួកសត្វ រមែងកើត ចាស់ ស្លាប់ ច្យុត កើតឡើង ក្នុងអសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអាកាសានញ្ចាយតនៈឬ ។ អើ ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអសង្ខតៈឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អាកាសានញ្ចាយតនៈ គឺចតុវោការភពឬ ។ អើ ។ អសង្ខតៈ គឺចតុវោការភពឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ បេ ។