អដ្ឋកថាអារុប្បកថា
ក្បាលទី 71 · ទំព័រ 691
ឥឡូវនេះ នឹងពណ៌នាអំពីអារុប្បៈដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិថា ធម៌ទាំងពួងនោះ ជា អសង្ខតៈ ព្រោះអាស្រ័យព្រះបាលីថា ភពមិនមានរូបទាំង ៤ ជាសភាវៈ មិនញាប់ញ័រ ដូច្នេះ ពាក្យសួររបស់សកវាទីថា អាកាសានញ្ចាយតនំ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួលជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ មានអត្ថងាយយល់ហើយ ។ សូម្បីព្រះសូត្រ ដែល សាធកៈនោះ ក៏ដូចជាមិនបាននាំមកនោះឯង ព្រោះមិនដឹងអត្ថ ហើយនាំមក ដូច្នេះឯង ។