អភិធម្មបិដក និរោធសមាបត្តិកថា
និរោធសមាបត្តិ ជាអសង្ខតៈឬ ។ អើ ។ និព្វាន ជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិន ស្លាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និរោធសមាបត្តិ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ ។ អើ ។ អសង្ខតៈ មាន ២ ឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ អសង្ខតៈ មាន ២ ឬ ។ អើ ។ ទីពឹង មាន ២ ។ បេ ។ ការវិនាសទៅក្តីឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និរោធសមាបត្តិ ជាអសង្ខតៈឬ ។ អើ ។ មានបុគ្គលពួកខ្លះ ចូលកាន់និរោធ បាន ចំពោះនូវនិរោធ ញ៉ាំងនិរោធឲ្យកើតឡើង ឲ្យកើតឡើងព្រម ឲ្យតាំងឡើង ឲ្យតាំងឡើងព្រម ឲ្យលូតឡើង ឲ្យលាស់ឡើង ឲ្យដុះឡើង ឲ្យដុះដាលឡើង មានបុគ្គលពួកខ្លះ ចូលកាន់អសង្ខតៈ បានចំពោះនូវអសង្ខតធម៌ ញ៉ាំងអសង្ខតធម៌ ឲ្យកើតឡើង ឲ្យកើតឡើងព្រម ឲ្យតាំងឡើង ឲ្យតាំង ឡើងព្រម ឲ្យលូតឡើង ឲ្យលាស់ឡើង ឲ្យដុះឡើង ឲ្យដុះដាលឡើងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការផូរផង់ ការចេញព្រោះនិរោធ រមែង ប្រាកដឬ ។ អើ ។ ការផូរផង់ ការចេញ ព្រោះអសង្ខតៈ រមែងប្រាកដឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាលបុគ្គលចូលកាន់និរោធ វចីសង្ខារ រលត់មុន តទៅ ទើបកាយសង្ខាររលត់ តទៅ ទើបចិត្តសង្ខាររលត់ឬ ។ អើ ។ កាលបុគ្គលចូលកាន់អសង្ខតៈ វចីសង្ខាររលត់មុន តទៅ ទើបកាយសង្ខារ រលត់ តទៅ ទើបចិត្តសង្ខាររលត់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាលបុគ្គលចេញចាកនិរោធ ចិត្តសង្ខារកើតឡើងមុន តទៅ ទើបកាយសង្ខារ កើត តទៅ ទើបវចីសង្ខារកើតឬ ។ អើ ។ កាលបុគ្គលចេញចាកអសង្ខតៈ ចិត្តសង្ខារកើតឡើងមុន តទៅ ទើបកាយសង្ខារកើត តទៅ ទើបវចីសង្ខារ កើតឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។